logo logo
banner1
ប្រធានសភាអាមេរិកអ ៖ អេហ្ស៊ីបដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខ និងស្ថិរភាព នៅមជ្ឈិមបូព៌ា
 

ប្រធានាធិបតី Abdel-Fattah El-Sisi (កណ្តាល) ជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសភាតំណាងសហរដ្ឋអាមេរិក

កាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានជួបសន្ទនាការងារជាមួយលោក Abdel-Fattah El-Sisi ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ជាកន្លែង ដែលលោក McCarthy បានបញ្ជាក់ពីការកោតសរសើររបស់សហរដ្ឋអាមេរិក ចំពោះតួនាទីយ៉ាងសំខាន់របស់អេហ្ស៊ីប ក្នុងការពង្រឹងសន្តិសុខ ស្ថិរភាព និងសន្តិភាពនៅមជ្ឈិមបូព៌ា។ គណៈប្រតិភូជាន់ខ្ពស់សភាអាមេរិក បានលើកឡើង ពីសារៈសំខាន់នៃការដាក់បញ្ចូលប្រទេសអេហ្ស៊ីប ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក McCarthy ទៅកាន់មជ្ឈិមបូព៌ា ដូចដែលបានប្រកាសដោយ លោក Ahmed Abu Zeid អ្នកនាំពាក្យក្រសួងកិច្ចការបរទេស សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះលោក El-Sisi និងលោក McCarthy បានសង្កត់ធ្ងន់លើជម្រៅ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិក ព្រមទាំងសារៈសំខាន់នៃទំនាក់ទំនងច្បាស់ លាស់នៅក្នុងក្របខ័ណ្ឌនៃការសម្របសម្រួល និងការពិគ្រោះយោបល់….៕

https://english.ahram.org.eg/NewsContent/1/1234/500035/Egypt/Foreign-Affairs/Egypt-plays-key-role-in-security,-stability-in-ME-.aspx



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`