ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃព្រះរាជាណាចក្រស៊ុយអែត
សភានៃព្រះរាជាណាចក្រស៊ុយអែតបានអនុម័តលើការតាក់តែងច្បាប់ថ្មីមួយ ដើម្បីហាមឃាត់សម្ម ភាពជាប់ពាក់ព័ន្ធទៅនឹងក្រុមជ្រុលនិយម ក្នុងពេលដែលខ្លួនកំពុងតែពង្រឹងច្បាប់ភេរវករ។ ការអនុម័តច្បាប់ នេះ គឺជាការទាមទារដ៏សំខាន់មួយពីសាធារណរដ្ឋតួកគី ដើម្បីទទួលបានគាំទ្រការខិតខំប្រឹងប្រែងចូលជា សមាជិកអង្គការណាតូរបស់រាជរដ្ឋាភិបាលទីក្រុងស្តុកខុល។
ជាមួយនឹងសំឡេងគាំទ្រ ២៦៨សំឡេង ច្បាប់ខាងលើដែលដាក់ទោសឧក្រិដ្ឋចំពោះ “ការចូលរួមនៅ ក្នុងអង្គការភេរវករនោះ” ត្រូវបានសភា ៣៤៩អាសនៈរបស់ស៊ុយអែត អនុម័ត ហើយនឹងចូលជាធរមាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣តទៅ។ នៅពេលបង្ហាញសេចក្តីព្រាងច្បាប់កាលពីខែកុម្ភៈ លោក Gun nar Strommer រដ្ឋមន្រ្តីក្រសួងយុត្តិម៌បានថ្លែងថា ខ្លួនបាន ”ពង្រីកវិសាលភាពគួរឱ្យកត់សម្គាល់ បើប្រៀប ធៀបទៅនឹងច្បាប់បច្ចុប្បន្ន“។ លោក Strommer បានថ្លែងពន្យល់ថា សកម្មភាពដូចជា ផ្តល់សម្ភារៈ រៀបចំ ជំរុំ ឬទីតាំង ដើម្បីចួបជុំ ចំអិនអាហារ ឬការទទួលខុសត្រូវក្នុងការដឹកជញ្ជូនសម្រាប់អង្គការភេរវករ អាច ត្រូវបានចាត់ទុកថាជា អំពើឧក្រិដ្ឋ ក្រោមច្បាប់ថ្មីនេះ…៕
https://www.hurriyetdailynews.com/swedish-parliament-adopts-tougher-anti-terror-law-182866
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម