logo logo
banner1
ប្រធានសភាព័រទុយហ្គាល់ ស្ថិតក្នុងទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន
 

លោក Augusto Santos Silva ប្រធានសភាព័រទុយហ្គាល់អញ្ជើញដល់ទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន

ការិយាល័យប្រធានសភាប្រទេសអ៊ុយក្រែនឱ្យដឹងថា Augusto Santos Silva ប្រធានសភានៃសាធា រណរដ្ឋព័រទុយហ្គាល់អមដំណើរ ដោយគណៈប្រតិភូសភាកំពុងតែបំពេញ ទស្សនកិច្ចផ្លូវការនៅក្នុងប្រទេស អ៊ុយក្រែនពីថ្ងៃអង្គារទី២ ខែឧសភា ដល់ថ្ងៃ ពុធទី៣ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម ភាគីលោក  Ruslan  Stefanchuk  ប្រធានសភាអ៊ុយក្រែន។

កម្មវិធីនៃដំណើរទស្សនកិច្ចនៅក្នុងរដ្ឋធានីកៀវ “រួមមាន ជំនួបកម្រិតខ្ពស់បំផុតជាមួយលោកប្រធា នាធិបតីអ៊ុយក្រែន dymyr Zelensky លោកប្រធានសភា Ruslan  Stefanchuk និងលោកនាយករដ្ឋមន្រ្តី Denys Shmygal”។ ការិយាល័យប្រធានសភាអ៊ុយក្រែនបានឱ្យដឹងថា លោក Santos Silva ត្រូវបានអមដំណើរដោយ គណៈប្រតិភូ សភារួមមាន សមាជិកសភាមកពីក្រុមសមាជិកសភានៃគណបក្សជនសង្គម និយម ក្រុមសមាជិកសភានៃគណបក្សសង្គមប្រជាធិបតេយ្យ ក្រុមសមាជិសភានៃគណបក្ស Liberal Initiative និងក្រុមសមាជិកសភានៃគណបក្ស Left Bloc…៕

https://www.theportugalnews.com/news/2023-05-02/president-of-portuguese-parliament-in-kyiv/77183



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`