សមាជិកសភាជប៉ុន គ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ
រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេសកោះតៃវ៉ាន់ បានឱ្យដឹងថា គណៈប្រតិភូដែលមានសមាជិកក្រុមយុវជនគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ សេរីជប៉ុន និងក្រុមសមាជិកសភាជប៉ុន ៤ រូប គ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នាសប្តាហ៍នេះ។ លោក Fan Chen-kuo អនុប្រធានសមាគមទំនាក់ទំនងកោះតៃវ៉ាន់-ជប៉ុន នៃក្រសួងការបរទេស កោះតៃវ៉ាន់ បាននិយាយថា គណៈប្រតិភូក្រុមយុវជនគណបក្សប្រជាធិបតេយ្យសេរីជប៉ុន ដែលដឹកនាំដោយលោក Norikazu Suzuki សមាជិកសភានេះ គ្រោងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់រយៈពេល ៥ ថ្ងៃ ពីថ្ងៃពុធ-អាទិត្យ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្រុមយុវជនគណបក្សប្រជាធិបតេយ្យសេរីជប៉ុននេះ គ្រោងជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត ហើយនឹងធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ទីក្រុងតៃប៉ិថ្មី និងទីក្រុង Kaohsiung។ លោក Fan បានឱ្យដឹងទៀតថា សមាជិកសភាជប៉ុន ៣ ក្រុមទៀតក៏នឹងមកដល់កោះតៃវ៉ាន់នៅថ្ងៃអង្គារ និងថ្ងៃពុធខាងមុខនេះផងដែរ។
សមាជិកសភាមួយក្រុម ក្នុងចំណោមសមាជិកសភាជប៉ុន ៣ ក្រុម មានសមាជិកសភា ៤ រូប មកពីខេត្ត Kumamoto និងប្រធានសភាក្រុមប្រឹក្សាខេត្ត Kumamoto ហើយ ៤ រូប ទៀត ជាសមាជិកាសភា ដឹកនាំដោយលោកស្រី Akiko Santoល អតីតប្រធានសភាជាន់ខ្ពស់ជប៉ុន។
លោក Fan បានឱ្យដឹងទៀតថា ក្រុមចុងក្រោយ គឺគណៈប្រតិភូសមាជិកសភា ៤ រូប ដឹកនាំដោយលោក Shinsuke Okuno សមាជិកសភាជាន់ទាបជប៉ុន។ លោក Fan បានឱ្យដឹងទៀតថា លោកបានមានជំនឿថា សមាជិកសភាជប៉ុនប្រហែល ១៨ រូប នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នាសប្តាហ៍នេះ ពីព្រោះសភាសម្រាកវិស្សមកាលប្រចាំឆ្នាំ « Golden Week break»។ ក្នុងប្រទេសជប៉ុន «Golden Week break» នេះ គឺជាថ្ងៃឈប់សម្រាករបស់ជាតិរយៈពេល ៤ ថ្ងៃ ដែលប្រព្រឹត្តទៅក្នុងរយៈពេលខ្លី គឺចាប់ពីចុងខែមេសា ដល់ ដើមខែឧសភា រៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២៣ នេះ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០៧ ខែឧសភា៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202305020006
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម