លោក Bilawal Bhutto Zardari ប្រធានគណបក្សប្រជាជនប៉ាគីស្ថាន
ទីក្រុងអ៊ីស្លាម៉ាបាដ៖ លោក Bilawal Bhutto Zardari ប្រធានគណបក្សប្រជាជនប៉ាគីស្ថានបាន ថ្លែងថា លោក Imran Khan នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបាត់បង់សំឡេងសមាជិករដ្ឋសភាភាគច្រើន ហើយឥឡូវ ក្រុមរបស់លោកនាយករដ្ឋមន្ត្រីរូបនេះកំពុងគេចមុខពីញត្តិ សម្តែងការមិនទុកចិត្ត។ យោងតាមព័ត៌មានលម្អិតនានាបានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយរបស់លោកនាពេលថ្មីៗនេះ លោក Bilawal Bhutto Zardari កូនប្រុសរបស់លោកស្រី Benazir Bhutto អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងលោក Asif Ali Zardari អតីតប្រធានាធិបតីប៉ាគីស្ថានបានថ្លែងថា លោក Imran Khan ចង់បានការប្រទូសនៅតាមដងផ្លូវ ហើយធ្វើឱ្យខ្លួនរងទុក្ខបុកម្នេញផ្នែកនយោបាយ ១ រូប នៅក្រោមបទសមគំនិតមួយ។ ថ្លែងក្នុងបទសម្ភាសន៍នោះ លោក Bilawal Zardari បានថ្លែងថា គណបក្សប្រឆាំងមួយចំនួនបានបំពេញតួនាទីរបស់ខ្លួនរួចហើយ សូម្បីតែខ្លួនគ្មានសម្ព័ន្ធមិត្តក៏ដោយ។ លោក Imran Khan បានគេចមុខពីការគ្មានទំនុកចិត្តនេះ ។ គ្មានកិច្ចពិភាក្សាណាមួយអំពីលោក Asif Ali Zardari ដែលនឹងក្លាយជាប្រធានាធិបតីជាថ្មីទៀតឡើយ។ លោក Zardari នៅតែអះអាងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ ប្រធានគណបក្សប្រជាជន ប៉ាគីស្ថានរូបនេះ បានថ្លែងថា នាយករដ្ឋមន្ត្រី Imran Khan បានទទួលបរាជ័យតាមបែបលទ្ធិប្រជាធិបតេយ្យ។ គណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន (Pakistan Muslim League) សម្រេចលើការតែងតាំងលោក Chaudhry Pervez Elahi ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីមិនមែនតាមការចង់បានរបស់លោកឡើយ ខណៈពេលដែលពិភាក្សាអំពីនាយករដ្ឋមន្ត្រីថ្មី លោក Bilawal Bhutto Zardari បានថ្លែងថា នាយករដ្ឋមន្ត្រីថ្មីនេះមានសិទ្ធិអំណាចអនុវត្តន៍មុខងាររបស់ខ្លួន។ លោកក៏មានប្រសាសន៍បន្ថែមទៀតថា លោកនឹងប្រើអំណាចនយោបាយរបស់ខ្លួនដើម្បីធានាថា ច្បាប់ និងនិតិវិធីរបស់រដ្ឋត្រូវបានអនុវត្តន៍៕
http://ព័ត៌មានសភាអន្តរជាតិ ១៨-០៣-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://mmnews.tv/pm-imran-khan-has-lost-majority-of-members-of-national-assembly-bilawal-zardari/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម