សភាលីបង់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាច្រើនលើក
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យសភានៃសាធារណរដ្ឋលីបង់ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈ ដែលប្រទេសនេះគ្មានមេដឹកនាំអស់រយៈពេលប្រាំមួយខែ ចំពេលមានភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចកំពុងតែរង្គោះរង្គើ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសលីបង់ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “សហរដ្ឋអាមេរិកអំពាវនាវឱ្យមេដឹកនាំនយោបាយរបស់ប្រទេសលីបង់ ចាត់វិធានការឱ្យបាន ឆាប់រហ័សក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្រួបបង្រួមប្រទេស និងអនុម័តកំណែទម្រង់ ឱ្យបានឆាប់រហ័ស ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិ”។ “មេដឹកនាំនៃប្រទេសលីបង់មិនត្រូវដាក់ផល ប្រយោជន៍ផ្ទាល់ខ្លួន និងមហិច្ឆតារបស់ពួកគេលើសពីផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួក គេឡើយ”។ គណៈរដ្ឋមន្ត្រីបណ្តោះអាសន្នដែលអំណាចមានកម្រិតបានកាន់តំណែងតាំងពីខែឧសភា ឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតសភាមិនបានផ្តល់ឱ្យភាគីណាមួយនូវសំឡេងភាគច្រើនច្បាស់លាស់។ អាណត្តិ របស់អតីតប្រធានាធិបតី Michel Aoun បានផុតកំណត់កាលពីខែតុលា ដោយគ្មានអ្នកស្នងតំណែងឡើយ។ ការបោះឆ្នោតសភាជាច្រើនត្រូវបានធ្វើឡើងតាំងពីពេលនោះមក ប៉ុន្តែគ្មានបេក្ខជនណាទទួលបានការគាំទ្រ គ្រប់គ្រាន់ដើម្បីបន្តតំណែងលោក Aoun។ ក្រុម Hezbollah ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតនយោបាយ ក្នុងប្រទេសលីបង់ បានគាំទ្រលោក Suleiman Franjieh ដែលតែងតែគាំទ្រប្រទេសស៊ីរី សម្រាប់តំណែង ជាប្រធានាធិបតីនេះ។
ប្រទេសនានារួមមានបារាំង អាមេរិក និងអារ៉ាប៊ីសាអូឌីត បានធ្វើការពិគ្រោះយោបល់ជាប្រចាំលើប្រទេស លីបង់។ អ្នកតំណាងរបស់ពួកគេបានជួបប្រជុំគ្នាកាលពីខែកុម្ភៈ ក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីវិបត្តិនេះ ដោយមិនទទួលបានវឌ្ឍនភាពជាក់ស្តែងណាមួយឡើយ។ លោក Miller បានមានប្រសាសន៍ថា “សហ រដ្ឋអាមេរិកជឿថា ប្រទេសលីបង់ត្រូវការប្រធានាធិបតីដែលមិនមានអំពើពុករលួយដែលអាចបង្រួបបង្រួមប្រទេស…និងអនុវត្តន៍កំណែទម្រង់សេដ្ឋកិច្ចដែលសំខាន់ៗ ក្នុងចំណោមពួកគេដែលត្រូវការដើម្បីទទួលបាន កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)”។ ប្រទេសលីបង់ បានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការដួលរលំផ្នែកហិរញ្ញវត្ថុឆ្នាំ២០១៩ ដែលត្រូវបានញាំញីដោយការជាប់គាំងនយោបាយ….៕
http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៥-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.naharnet.com/stories/297199-us-urges-lebanese-parliament-to-elect-president/print
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម