រូបភាពសន្លឹកឆ្នោត សម្រាប់ប្រជាជនតួកគីរស់នៅក្រៅប្រទេស
ប្រជាជនតួកគីរស់នៅក្នុងប្រទេសហ្វាំងឡង់ ស៊ុយអែត កាតា និងលីបង់បានចាប់ផ្តើមបោះឆ្នោតប្រធា នាធិបតី និងបោះឆ្នោតជ្រើសតាំងសមាជិកសភា កាលពីថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ នៃការបោះ ឆ្នោតដែលនឹងធ្វើឡើងនៅទូទាំងសាធារណរដ្ឋតួកគីនៅថ្ងៃទី១៤ ខែឧសភា។ ស្ថានីបោះឆ្នោតនៅហ្វាំង- ឡង់នឹងបើកពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ ក្នុងរយៈពេល៧ថ្ងៃ គឺរហូតដល់ថ្ងៃទី០៧ ខែឧសភា សម្រាប់ ប្រជាជនតួកគីដែលមានសិទ្ធិបោះឆ្នោតចំនួន ៦,៧៩១នាក់។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតនៅទូទាំងប្រទេសតួកគីនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៤ខែ ឧសភា ឆ្នាំ២០២៣។ អ្នកបោះឆ្នោតនឹងធ្វើការជ្រើសរើសបេក្ខជនប្រធានាធិបតីចំនួន ៤រូប។ ខណៈដែលគណបក្ស នយោបាយចំនួន ២៤ និងបេក្ខជនឯករាជ្យចំនួន ១៥១រូប កំពុងតែប្រកួតប្រជែងដណើ្តមអាសនៈ ក្នុង សភាតួកគីទាំង ៦០០អាសនៈ។ ពលរដ្ឋតួកគីប្រមាណ ៣.៤១លាននាក់ ដែលមានសិទ្ធិបោះឆ្នោតនៅ បរទេស ដែលនៅប្រទេសខ្លះការបោះឆ្នោតបានធ្វើរួចហើយ ក្នុងនោះមានជិត ២៧៨,០០០នាក់បានបោះ ឆ្នោតជាលើកដំបូង… ៕
https://www.aa.com.tr/en/politics/turkish-expatriates-in-europe-middle-east-begin-voting-in-turkiye-s-may-14-elections/2885999
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម