លោក Fatemi Amin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ (កណ្តាល) ស្តាប់ការពិភាក្សាក្នុងកិច្ចប្រជុំសភាស្តីពី ការចោទប្រកាន់រូបលោក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣
រដ្ឋធានីតេហេរ៉ង់៖ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ សភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបោះឆ្នោតដកសេចក្តីទុកចិត្តលោក Reza Fatemi Amin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្ម ចំពេលមានការចោទប្រកាន់ថា មិនចេះគ្រប់គ្រង និងធ្វើឱ្យសាធារណជនមិនសប្បាយចិត្តលើការឡើងថ្លៃទំនិញ ជាពិសេស ក្នុងទីផ្សាររថយន្ត។ លោក Reza Fatemi Amin ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ដោយសំឡេងសមាជិកសភា ១៦២ រូប គាំទ្រលើការបញ្ចប់មុខតំណែងនេះ ក្នុងចំណោមសមាជិកសភាដែលមានវត្តមានសរុប ២៧២ រូប។ សភានេប៉ាល់មានសមាជិកសរុបចំនួន ២៩០ រូប។
កាលពីឆ្នាំ២០២២ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានរិះគន់ការឡើងថ្លៃទំនិញ និងគុណភាពផលិតផលក្នុងស្រុកអន់ ដូចជា រថយន្តជាដើម។ លោក Fatemi Amin បានបន្តរងការចោទប្រកាន់នាពេលថ្មីៗនេះ ដោយសភា អស់រយៈពេល ៦ ខែ មកហើយ។
ក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមគណបក្សប្រឆាំង បានរិះគន់លោក Fatemi Amin ចំពោះ «ការឡើងថ្លៃរថយន្ត និងការឡើងថ្លៃផលិតកម្មឧស្សាហកម្មនានា» ហើយបានស្តីបន្ទោសលោក Fatemi Amin ថា ជាមនុស្សអសមត្ថភាព មិនអាចបន្តកាន់កាប់តំណែងនេះទៀត។ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានកាពារលោក Fatemi Amin ហើយបានទទូចឱ្យសមាជិកសភាគ្រប់រូប បន្តរក្សាតំណែងរដ្ឋមន្ត្រីរូបនេះឱ្យនៅដដែល ដោយបានលើកឡើងថា ស្ថិរភាពក្នុងក្រសួងនេះ គឺមានសារៈសំខាន់ជាង។
លោក Fatemi Amin បានការពារការងាររបស់លោក ដោយបានអះអាងថា ឧស្សាហកម្មរថយន្តនេះ គឺពឹងផ្អែកលើការតម្លើង និងផលិតកម្មក្នុងស្រុក ដូច្នេះ បញ្ហាគឺអាស្រ័យទៅលើកត្តាទណ្ឌកម្មធ្ងន់ធ្ងរ ឬស្រាល។ សេដ្ឋកិច្ចអ៊ីរ៉ង់ត្រូវបានរងទណ្ឌកម្មដោយក្រុមបស្ចិមប្រទេស មិនអាចគ្រប់គ្រងអតិផរណាបាន។ ការធ្លាក់ថ្លៃប្រាក់ Iranian Rial យ៉ាងខ្លាំង បើធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០២៨។ ក្នុងអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែជាមួយរដ្ឋាភិបាលទីក្រុងតេហរ៉ង់ ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរសាជាថ្មី៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០២-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.voanews.com/a/iran-parliament-dismisses-industries-minister-amid-rising-prices-allegations-of-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម