លោក Laxmi Mahato Koiri សមាជិកសភានេប៉ាល់ដែលកំពុងគេចខ្លួន /File Photo
រដ្ឋធានីកដ្ឋមណ្ឌូ៖ អគ្គស្នងការនគរបាលជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់បានសរសេរ លិខិតមួយច្បាប់ទៅអគ្គលេខាធិការដ្ឋានសភា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការចាប់ខ្លួនលោក Laxmi Mahato Koiri សមាជិកសភាដែលកំពុងគេចខ្លួន។ ពាក់ព័ន្ធនឹងករណីនេះ លោក Koiri សមាជិកសភាបក្សកុម្មុយ និស្តនេប៉ាល់ (CPN-UML) រូបនេះ នឹងត្រូវព្យួរអភ័យឯកសិទ្ធិសភា។ លោក Ekram Giri អ្នកនាំពាក្យអគ្គ លេខាធិការដ្ឋានសភា បានអះអាងថា លោកបានទទួលលិខិតស្នើសុំរបស់អគ្គស្នងការនគរបាលជាតិនេះ លើកទី២។ លោក Devraj Ghimire ប្រធានសភានេប៉ាល់ បានថ្លែងកាលពីពេលថ្មីៗនេះថា គ្មានភ្នាក់ងារ មានសមត្ថកិច្ចណាជូនដំណឹងជាផ្លូវការស្តីពី ការចាប់ខ្លួនសមាជិកសភាណាម្នាក់ឡើយ៕
https://english.khabarhub.com/2023/01/302386/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម