ប្រធានសភាសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅប្រទេសហ្សកដានី និងជួបសន្ទនាការងារជាមួយព្រះមហាក្សត្រ Abdullah II
ព្រះមហាក្សត្រ Abdullah II អមដំណើរដោយព្រះអង្គម្ចាស់ Al Hussein ទទួលស្វាគមន៍លោក Kevin McCarthy
កាលពីថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូទ្វេគណបក្សដែលមានសមាជិកចំនួន ១៩នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រហ្ស៊កដានី។ ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមគណៈប្រតិភូបានជួបសន្ទនាការងារជាមួយព្រះ មហាក្សត្រ Abdullah II និងព្រះអង្គម្ចាស់ Al Hussein bin Abdullah II នៃប្រទេសហ្សកដានី ។