លោក Amir Ohana ប្រធានសភា Knesset ទទួលស្វាគមន៍លោក Kevin McCarthy នៅអាកាសយានដ្ឋាន Ben-Gurion
កាលពីរសៀលថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហ រដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានមាន ប្រសាសន៍នៅពេលចុះចតនៅរដ្ឋអ៊ីស្រាអែលជាមួយគណៈប្រតិភូ ទ្វេភាគីនៃសមាជិកសភាចំនួន ១៩ នាក់ ថា ចំណងទំនាក់ទំនងពិសេសរបស់អ៊ីស្រាអែល ជាមួយ សហរដ្ឋអាមេរិក នឹងកាន់តែរឹងមាំក្នុងរយៈពេល ៧៥ឆ្នាំ ខាងមុខ។ លោក McCarthy ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ប្រទេសអ៊ីស្រាអែលជាច្រើនដង ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រដ៏រឹងមាំនៃរដ្ឋជ្វីហ្វ គ្រោងនឹងសុន្ទរកថាទៅកាន់ អង្គប្រជុំពេញអង្គរបស់សភា Knesset នៅថ្ងៃចន្ទ ទី០១ ខែឧសភា ដែលធ្វើឱ្យរូបលោកក្លាយ ជាប្រធានសភា អាមេរិកទីពីរដែលធ្វើដូច្នេះ។ លោក McCarthy បានមានប្រសាសន៍នៅពេលអញ្ជើញដល់ប្រទេសអ៊ីស្រាអែលថា “តាងនាមគណៈប្រតិភូទាំងមូលរបស់យើង វាជាកិត្តិយសក្នុងការចូលរួមជាមួយអ្នកនៅទីក្រុងហ្ស៊េរុយសាឡិម ដើម្បី អបអរសាទរឯករាជ្យភាពរបស់អ៊ីស្រាអែល និងដើម្បីបញ្ជាក់ឡើងវិញនូវចំណងទំនាក់ទំនងពិសេសរវាងប្រជាជាតិ របស់យើង”….៕
https://m.jpost.com/breaking-news/article-741662/amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម