logo logo
banner1
មន្រ្តីសភាហ្សកហ្ស៊ី និងប្រធានសភាដាណឺម៉ាក ពិនិត្យមើលឡើងវិញ លើកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មចូលក្នុងសហភាពអឺរ៉ុប
 

សមាជិកសភាដាណឺម៉ាកចួបពិភាក្សាការងារជាមួយសមាជិកសភាហ្សកហ្ស៊ី

ចំណងទាក់ទងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសហ្សកហ្ស៊ី និងព្រះរាជា ណាចក្រដាណឺម៉ាក ត្រូវបានពិភាក្សានៅក្នុងជំនួបមួយរវាង​ប្រធាន​គណៈកម្មាធិការ​នៃសភាហ្សកហ្ស៊ី និង លោក Søren Gade ប្រធានសភាដាណឺម៉ាក។ លោក Nikoloz Samkharadze ប្រធានគណៈកម្មា ធិការកិច្ចការបរទេស និងលោកស្រី Eliso Bolkvadze ប្រធានគណៈកម្មាធិការវប្បធម៌នៃសភាហ្សកហ្ស៊ី បានពិនិត្យមើលឡើងវិញលើថាមវន្តដ៏សកម្ម នៃចំណងទាក់ទងរវាងស្ថាប័នតាក់តែងច្បាប់ជាមួយលោក Gade និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណងទាក់ទង។

សមាជិកសភាហ្សកហ្ស៊ីក៏បានគូសបញ្ជាក់ពីឆន្ទៈប្រែប្រួល ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប និង បានជូនព័ត៌មា​នដល់ដៃគូដាណឺម៉ាកពីកំណែទម្រង់ និងវឌ្ឍនភាពនានា។ ជំនួបខាងលើក៏ផ្តោតផងដែរ លើសកម្មភាពឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនដែលកំពុងតែបន្តកើតមាន និងផលវិបាកមកលើ ហ្សកហ្ស៊ី និងសន្តិសុខសកល។ សម្រាប់ភាគី​ដាណឺម៉ាក លោកប្រធានសភាបានបង្ហាញនូវការគាំទ្ររបស់ លោកសម្រាប់ការធ្វើសមាហរណកម្មរបស់ហ្សកហ្ស៊ីចូលក្នុងសហភាពអឺរ៉ុប និងបានគូសសញ្ជាក់​ពីតម្លៃ ដ៏ឧត្តុង្គឧត្តមនៃការផ្តល់ឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុបដល់ហ្សកហ្ស៊ី…៕

https://agenda.ge/en/news/2023/1652



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`