logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ជួបសន្ទនាការងារជាមួយថ្នាក់ដឹកនាំសភា អ៊ុយរូហ្គាយ
 

លោក Vuong Dinh Hue (កណ្តាល) ថតរូបអនុស្សាវរីយជាមួយថ្នាក់ដឹកនាំសភាអ៊ុយរូហ្គាយ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយលោកស្រី Beatriz Argimon Cedeira ប្រធានព្រឹទ្ធសភា និងលោក Uruguay Sebastian Andujar ប្រធានសភាតំណាង នៃ សាធារណរដ្ឋអ៊ុយរូហ្គាយ បន្ទាប់ពីពិធីទទួលស្វាគមន៍នៅរដ្ឋធានីម៉ុងតេវីដេអូ។

ភាគីម្ចាស់ផ្ទះបានអះអាងថា ថ្នាក់ដឹកនាំសភាអ៊ុយរូហ្គាយបានយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ច របស់លោក Hue ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ។ លោក Hue បានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត របស់ថ្នាក់ដឹកនាំវៀតណាមទៅកាន់ប្រទេសអ៊ុយរូហ្គាយ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូតកាលពី៣ទសវត្សរ៍មុន ដែលស្របពេលនឹងខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ លោក Hue បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមក្នុង ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តជាប្រពៃណីនៅអាមេរិកឡាទីន និងបំណងចង់ជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ុយរូហ្គាយលើគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់បណ្តាញ រួមចំណែក ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អ៊ុយរូហ្គាយ ជាគំរូ​កិច្ច​សហប្រតិបត្តិការនៅភាគ​ខាង​ត្បូង។ ក្នុងឱកាសនោះ លោក Hue បានចូលរួមអបអរសាទរដល់លោក Andujar ក្នុងការបោះឆ្នោតជ្រើសតាំងជា ប្រធានសភាតំណាងនៃប្រទេសអ៊ុយរូហ្គាយ។

ថ្លែងមតិយ៉ាងមុតមាំចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជា មួយនឹងសមិទ្ធផលសំខាន់ៗនាពេលបច្ចុប្បន្ននេះ ភាគីម្ចាស់ផ្ទះបាននិយាយថា ថា្នក់ដឹកនាំអ៊ុយរូហ្គាយដោយ មិនគិតពីទំនាក់ទំនងនយោបាយ ចាប់អារម្មណ៍នឹងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម។ ដោយសាទរវៀតណាម ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយថាមពលដែលមាន តួនាទី និងមុខងារសំខាន់នៅអាស៊ីប៉ាស៊ីហ្វិកក្នុងពិភពលោក ពួកគេជឿជាក់ថាកិច្ចសហប្រតិបត្តិការជាមួយ វៀតណាមគឺជាឱកាសដ៏ល្អសម្រាប់ដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោករបស់អ៊ុយរូហ្គាយ។ ភាគីម្ចាស់ផ្ទះបានអះអាងថា ការបើកស្ថានទូតរបស់អ៊ុយរូហ្គាយនៅរដ្ឋធានីហាណូយ បង្ហាញពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនយូរអង្វែង ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ២៨-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-holds-talks-with-leaders-of-uruguayan-parliament/252298.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`