logo logo
banner1
ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមធ្វើទស្សនកិច្ចជាផ្លូវការ ​នៅសាធារណរដ្ឋអ៊ុយរូហ្គាយ
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម (កណ្តាល) ចាប់ផ្តើម​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ុយរូហ្គាយ

រដ្ឋធានីហាណូយ៖ កាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការីអមដំណើររបស់លោក បានអញ្ជើញមកដល់រដ្ឋធានីម៉ុងតេវីដេអូ ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋ Oriental អ៊ុយរូហ្គាយ តបតាមការអញ្ជើញរបស់លោកស្រី  Beatriz Argimon Cedeira ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយ។ លោកប្រធាន Hue   ត្រូវបានទទួលបដិសណ្ឋារកិច្ចនៅឯអាកាសយានដ្ឋាន ដោយមន្ត្រីជាន់ខ្ពស់ប្រទេសម្ចាស់ផ្ទះជាច្រើនរូប និងលោក Duong Quoc Thanh ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំប្រទេសអ៊ុយរូហ្គាយ។

លោកប្រធាន Hue គ្រោងពិភាក្សាលើបញ្ហាជាច្រើន និងគ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលអ៊ុយរូហ្គាយ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ, ការចូលរួមក្នុងសកម្មភាពមួយចំនួននៃពិធីបារព្ធខួបចំណងការទូត រវាងប្រទេសទាំងពីរ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរ និងមូលដ្ឋាននានា។

ដំណើរទស្សនកិច្ចរបស់លោកប្រធាន Hue ខណៈពេលនេះ ជាសារមួយបញ្ជាក់ថា វៀតណាមមានទំនាក់ទំនងល្អ ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដែលទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក ជាមួយប្រទេសនានានៅតំបន់អាមេរិកឡាទីន  រួមទាំងប្រទេសអ៊ុយរូហ្គាយផងដែរ, ការជំរុញលទ្ធភាពនៃដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី Vietnam – Mercosur និងការចាប់ផ្តើមចេញដំណើរដែលអនុវត្តន៍តាមមាគ៌ារបស់លោកប្រធានហូជីមិញ។ (រដ្ឋធានីម៉ុងតេវីដេអូ គឺជាទីដែលសពអតីតមេដឹកនាំកំពូលវៀតណាមរូបនេះ ធ្លាប់ធ្វើទស្សនកិច្ចកាលពីក្នុងឆ្នាំ១៩១២ បន្ទាប់ពីការចាកចេញពីប្រទេសវៀតណាម នៅក្នុងឆ្នាំ១៩១១)។

វៀតណាម និងអ៊ុយរូហ្គាយបានបង្កើនទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៣។ ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពទ្វេភាគីនៃប្រទេសទាំងពីរនេះ បានស្តែងឱ្យឃើញតាមរយៈការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងការរំដោះជាតិកាលពីអតីតកាល និងការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន។

http://ព័ត៌មានសភាទ្វីបអាស៊ី ២៧-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-hue-starts-official-visit-to-uruguay/252227.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`