លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែននឹងថ្លែងសុន្ទរ កថា ទៅកាន់សភាអ៊ីស្រាអែលតាមប្រព័ន្ធវីដេអូ នៅថ្ងៃអាទិត្យនេះ ក្នុងគ្រាដែលរដ្ឋជ្វីសមួយនេះ កំពុងតែ ព្យាយាមរក្សាតុល្យភាពយ៉ាងប្រយ័ត្នប្រយែង រវាងរដ្ឋាភិបាលទីក្រុងកៀវ និងទីក្រុងមូស្គូ។ លោក Mickey Levy ប្រធានសភាអ៊ីស្រាអែលបានថ្លែងថា “វានឹងជាកិត្តិយសមួយសម្រាប់លោក និងសភាអ៊ីស្រាអែលក្នុង ការធ្វើបដិសណ្ឋាកិច្ចសុន្ទរកថារបស់លោកប្រធានាធិបតី Zelenskyy… នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលប្រជាជនអ៊ុយក្រែនកំពុងតែប្រឈម”។ លោក Zelenskyy នឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំវិសាមញ្ញសភាអ៊ីស្រាអែលនៅថ្ងៃអាទិត្យ វេលា ម៉ោង ៦ល្ងាច។ អ៊ីស្រាអែល បានប៉ុនប៉ងក្នុងការរក្សាតុល្យភាពនៃចំណងទាក់ទង ចាប់តាំងពីរុស្ស៊ីបានចូល ឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដោយត្រូវជ្រើសរើសយករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោនដែលជាសម្ព័ន្ធដ៏ជិតស្និទ្ធរបស់ខ្លួន និងទីក្រុងមូស្គូដែលមានកងកម្លាំងនៅប្រទេសជិតខាង គឺស៊ីរី។ ព្រោះអ៊ីស្រាអែល ពឹងពាក់លើកិច្ចសម្របសម្រួលជាមួយរុស្ស៊ី ដើម្បីប្រតិបត្តិការវាយប្រហារយោធា នៅក្នុង ប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២២ លោកប្រធានាធិបតី Zelensky បាន ថ្លែងសុន្ទរកថាដ៏ស្រពាប់ស្រពោនមួយទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក។ លោកក៏បានថ្លែងសុន្ទរ កថា រួចហើយ ទៅកាន់សភាអឺរ៉ុប ក៏ដូចជា ទៅកាន់សមាជិកសភាចក្រភពអង់គ្លេស និងសមាជិកសភា កាណាដាផងដែរ៕
https://economictimes.indiatimes.com/news/international/world-news/ukraine-president-to-address-israeli-parliament/articleshow/90274502.cms
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម