logo logo
banner1
ប្រធានសភាម៉ុលដាវី៖ ម៉ុលដាវីរំពឹងថា ការចាប់ផ្តើមជជែកពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៣នេះ
 

លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវី

លោក Igor Grosu ប្រធានសភានៃសាធារណរដ្ឋម៉ុលដាវីបានថ្លែងកាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ថា ម៉ុលដាវីរំពឹងថា សហភាពអឺរ៉ុបនឹងសម្រេចបាននូវការសម្រេចចិត្តជាឯកច្ឆន្ទស្តីពីការ ចាប់ផ្តើមការចរចាចូលជាសមាជិកសហភាពអឺរ៉ុបជាមួយនឹងសាធារណរដ្ឋម៉ុលដាវី នៅត្រឹមដំណាច់ឆ្នាំ   ២០២៣នេះ។

“អាទិភាពបន្ទាន់របស់ម៉ុលដាវី នៅពេលនេះគឺការទទួលបានការសម្រេចចិត្តជាឯកច្ឆន្ទដើម្បីបើកកិច្ចពិភាក្សាលើការចរចាចូលជាសមាជិកសហភាពអឺរ៉ុបត្រឹមដំណាច់ឆ្នាំ២០២៣នេះ”។ លោកប្រធានសភា Igor Grosu បានថ្លែងបែបនេះនៅឯសន្និសីទប្រធានសភានៃបណ្តាប្រទេសជាសមាជិកសហភាព អឺរ៉ុប ដែលធ្វើឡើងនៅក្នុងរដ្ឋធានីប្រាក​ នៃសាធារណរដ្ឋឆែក កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ម៉ុលដាវីរំពឹងថា គណៈកម្មការអឺរ៉ុបនឹងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាអឺរ៉ុបដើម្បីចាប់ផ្តើមការ ចរចាចូលជាសមាជិកជាមួយម៉ុលដាវី លោកក៏បានថ្លែងផងដែរថា ម៉ុលដាវីមានបំណងក្នុងការ “បង្កើតនូវ កាលានុវត្តភាពសម្រាប់អនាគតជំនាន់ក្រោយរបស់ពលរដ្ឋខ្លួន”។

គួររំលឹកផងដែរថា កាលពីខែមីនា ឆ្នាំ២០២២ លោកស្រី Maia Sandu ប្រធានាធិបតីម៉ុលដាវីបាន ចុះហត្ថលេខាលើពាក្យស្នើសុំចូលក្នុងសហភាពអឺរ៉ុបរបស់ម៉ុលដាវី ដោយលោកស្រីបានថ្លែងថា នីតិវិធីនៃការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុបគួរតែត្រូវបានបង្កើនល្បឿន។ នៅក្នុងខែមិថុនា ឆ្នាំ២០២២មេដឹកនាំនៃបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបបានអនុម័តផ្តល់ឋានៈប្រទេសដល់ម៉ុលដាវី ជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប រួមគ្នាជាមួយនឹងប្រទេសអ៊ុយក្រែន។

នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣នេះ លោក Vladimir Cuc រដ្ឋលេខាធិការក្រសួងការបរទេសម៉ុលដាវីបានថ្លែងថា ប្រទេសរបស់លោកបានបំពេញតាមការចង់បានរបស់គណៈកម្មការអឺរ៉ុបសម្រាប់រដ្ឋាភិបាលទីក្រុង Chisinau ចាប់ផ្តើមការចរចារបស់ខ្លួនស្តីពីការចូលជាសមាជិកក្នុងប្លុកអឺរ៉ុប៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៧-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/moldova-set-on-starting-eu-accession-talks-th-1681888.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`