លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប
លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានទិតៀនទង្វើរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នា ពេលថ្មីៗនេះ ឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើសមាជិកសភាអឺរ៉ុបមួយចំនួន។ លោកស្រីថា ការសម្រេច ចិត្តបែបនោះ “នឹងមិនអាចបំបិទមាត់ពួកយើងបានឡើយ”។ ត្រូវដឹងឱ្យច្បាស់ថា ការសម្រេចចិត្តរបស់អ្នក ក្នុងការដាក់ទណ្ឌកម្មមកលើសមាជិកសភាអឺរ៉ុបនឹងមិនអាចបំបិទមាត់ពួកយើងបាននោះឡើយ។ លោកស្រី Metsola បានថ្លែងបែបនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកស្រី។
“ប្រសិនបើអ៊ីរ៉ង់ធ្វើបែបនោះមែន វានឹងជាការពង្រឹងការសម្រេចចិត្តរបស់យើងក្នុងការបញ្ចេញមតិកាន់ តែខ្លាំងឡើងប្រឆាំងនឹងការគៀបសង្កត់ពីរបបដឹកនាំអ៊ីរ៉ង់។ ការគំរាមកំហែងមិនដំណើរការទេ ពួកគេនឹង ទទួលបានលទ្ធផលផ្ទុយ”។ គួរបញ្ជាក់ផងដែរថា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសដាក់ទណ្ឌកម្មលើរូប វន្តបុគ្គលចំនួន ១៧រូប និងនីតិបុគ្គលចំនួន ៤ ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និងសហភាព អឺរ៉ុបជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ មកលើមន្រ្តីអ៊ីរ៉ង់ដែល ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបលើការធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់…៕
https://www.aa.com.tr/en/europe/european-parliament-president-slams-iranian-move-to-sanction-lawmakers/2881418
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម