logo logo
banner1
លោកស្រីនាយករដ្ឋមន្រ្តីបារាំង ពន្យារពេលសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ ដោយសារតែមិនអាចរកបានការគាំទ្រសំឡេងភាគច្រើនពីសភា
 

លោកស្រី Élisabeth Borne នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋបារាំង

លោកស្រី Elisabeth Borne បានថ្លែងថា​ លោកស្រីនឹងរុញច្រានផែនការសម្រាប់ច្បាប់អន្តោប្រវេសន៍ ថ្មី ទៅរដូវស្លឹកឈើជ្រុះវិញ ដោយសារមិនអាចរកបានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភាដើម្បីអនុម័ត នៅក្នុងដំណាក់កាលនេះ។ ការរុញច្រាននេះ បន្ទាប់ពីរដ្ឋាភិបាលដែលមិនមានសំឡេងភាគច្រើនដាច់ខាត នៅក្នុងសភាបានប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់សោធននិវត្តដែលគ្មាន ប្រជាប្រិយភាព ដោយមិនចាំបាច់មានការបោះឆ្នោតសម្រេចពីសភា បន្ទាប់ពីមានបាតុកម្មតវ៉ានៅតាមដង ផ្លូវអស់ជាច្រើនខែ។

លោកស្រី Borne បានថ្លែងថា មកទល់ពេលនេះលោកស្រីមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយ គណបក្សអភិរក្ស Les Republicains (LR)​ លើសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ដែលធ្វើឡើងដើម្បីបង្កើន ល្បឿនបណ្តេញជនទេសន្តរប្រវេសន៍ខុសច្បាប់ និងដើម្បីបង្កភាពងាយស្រួលក្នុងការទទួលបានបណ្ណស្នាក់ នៅសម្រាប់ជនទាំងឡាយណាដែលពុះពារស្វែងរកកម្មករ។ រដ្ឋាភិបាលបារាំង ដំបូងឡើយមានផែនការ ដាក់ជូនសភានូវសេចក្តីព្រាងច្បាប់ខាងលើទៅកាន់សភាទាំងពីរថ្នាក់ នៅក្នុងនិទាឃរដូវ។ លោកស្រីនាយក រដ្ឋមន្រ្តីបារាំងរូបនេះបានថ្លែងថា លោកស្រីនឹងបន្តខិតខំធ្វើយ៉ាងណាដើម្បី ទទួលបានការគាំទ្រលើសេចក្តី ព្រាងច្បាប់ពីក្រុមសមាជិកសភាផ្សេងៗទៀត…៕

https://www.france24.com/en/france/20230426-french-pm-delays-immigration-bill-due-to-lack-of-parliamentary-majority



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`