លោកស្រី Cristina Fernandez de Kirchner ទទួលស្វាគមន៍លោក Vuong Dinh Hue
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជា មួយលោកស្រី Cristina Fernandez de Kirchner ប្រធានព្រឹទ្ធសភា និងជាអនុប្រធានាធិបតីនៃសាធារណរដ្ឋ អាហ្សង់ទីន នៅរដ្ឋធានី Buenos Aires។ ដោយសម្តែងក្តីរីករាយក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស អាហ្សង់ទីនជាលើកដំបូង លោក Hue បានមានប្រសាសន៍ថា ដំណើររបស់លោកមិនត្រឹមតែជួយពង្រឹង និងរឹត បន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរបស់វៀតណាមជាមួយអាហ្សង់ទីន រួមទាំង ទំនាក់ទំនងរវាងសភាទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមសម្រាប់សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរ ខួបលើកទី៥០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៣ – ២០២៣)។ លោក Hue បានអះអាងនូវបំណងប្រាថ្នារបស់វៀតណាមក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងភាពជា ដៃគូលើគ្រប់វិស័យរវាងវៀតណាម-អាហ្សង់ទីន ដោយចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនឹងរួមចំណែកក្នុង ការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធ ភាព។ លោកស្រី Kirchner បានមានប្រសាសន៍ លោកស្រីតែងតែចាត់ទុកវៀតណាមជាគំរូអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី អាគ្នេយ៍ជាពិសេស និងអាស៊ីជាសកលដែលអាហ្សង់ទីនកោតសរសើរ….៕
https://en.vietnamplus.vn/vietnam-argentina-agree-to-boost-cooperation-in-legislative-affairs/252091.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម