logo logo
banner1
ប្រធានាធិបតីប្រេស៊ីល ថ្លែងទៅកាន់សភាព័រទុយហ្គាល់ ចំពេលមានការតវ៉ាពីក្រុមស្តាំនិយម
 

លោក Luiz Inacio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល

កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ចំពេលមានការតវ៉ាពីក្រុមស្តាំនិយម លោក Luiz Inacio Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសភានៃ សាធារណរដ្ឋព័រទុយហ្គាល់ ដើម្បីប្រារព្ធខួបនៃបដិវត្តន៍ Carnation ឆ្វេងនិយមរបស់ប្រទេសព័រទុយហ្គាល់ ដែលបានផ្តួលរំលំ​របបផ្តាច់ការក្នុងឆ្នាំ១៩៧៤ ។

សុន្ទរកថា​របស់​លោក Lula ​ត្រូវ​បាន​ជួប​នឹង​ការការសើចចំអក និង​ការប្រឆាំង​តវ៉ា​ពីអ្នក​នយោបាយចំនួន ១២នាក់ ​មក​ពី​គណបក្ស far-right Chega ​របស់​ព័រទុយហ្គាល់។ ក្រុមប្រឆាំង​បាន​កាន់​ផ្ទាំង​បដា​ជាមួយ​នឹង ​ពាក្យ​ស្លោក​ថា “ចោរ​គួរ​តែ​ជាប់​គុក” និង “មិន​មាន​អំពើ​ពុករលួយ​ទៀត​ទេ”។ លោក Augusto Santos Silva ប្រធានសភានៃសាធារណរដ្ឋព័រទុយហ្គាល់បានសុំទោសលោក Lula និងបានស្តីបន្ទោសដល់អ្នកនយោបាយ ទាំងនោះដោយនិយាយថា “នឹងមិនមានការអាម៉ាស់បែបនេះទៀតទេនៅក្នុងនាមប្រទេសព័រទុយហ្គាល់”។ ក្រុមបាតុករ​ស្តាំនិយម​ដែល​ខឹងសម្បា​នៅ​ខាងក្រៅ​សភា​ក៏​ទាមទារ​ឱ្យចាប់​លោក Lula ដាក់​ពន្ធនាគារ​ផងដែរ ដោយ​ចោទប្រកាន់​ពី​បទពុករលួយ​។ បន្ទាប់ពីសុន្ទរកថា លោក Lula បានគ្រវីក្បាលពីការតវ៉ាដោយនិយាយថាលោកក៏ធ្លាប់ធ្វើបាតុកម្មដែរ។ ក្នុងអំឡុងពេលសុន្ទរកថា លោក Lula បានពិភាក្សាអំពីរបៀបនៃ ការស្រមើស្រមៃរបស់ក្រុមស្តាំនិយមនៅក្នុងប្រទេសប្រេស៊ីល “ដែលបានព្យាយាមធ្វើឱ្យប្រទេសត្រឡប់ទៅ រក៥០ឆ្នាំមុន” ប៉ុន្តែលោកបានសង្កត់ធ្ងន់ទៅលើការវិលត្រឡប់របស់ប្រេស៊ីលទៅកាន់លទ្ធិប្រជាធិបតេយ្យ និងបានសម្តែងការដឹងគុណចំពោះការគាំទ្រពីប្រទេសព័រទុយហ្គាល់ ខណៈដែលប្រទេសទាំងពីរ “ខិតខំដើម្បីសង្គមយុត្តិធម៌” ។

កាលពីថ្ងៃសុក្រ ទី២១ ខែមេសា នៅពេលលោក Lula អញ្ជើញមកដល់ប្រទេសព័រទុយហ្គាល់ ប្រជាជន អ៊ុយក្រែនបានធ្វើបាតុកម្មនៅមុខស្ថានទូតប្រេស៊ីលប្រចាំនៅរដ្ឋធានីលីសបោន បន្ទាប់ពីលោក Lula បានជំរុញឱ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងសហអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ក្នុង​អំឡុង​ពេល ​ថ្លែង​សុន្ទរកថា​ក្នុង​សភា លោក Lula បានមានប្រសាសន៍ថា “យើងថ្កោលទោសការរំលោភលើបូរណភាពទឹក ដីរបស់អ៊ុយក្រែន”។ “ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា សង្រ្គាមមិនអាចបន្តជារៀងរហូតបានទេ” ដោយអំពាវ នាវឱ្យមានការចរចាសន្តិភាព និងការផ្លាស់ប្តូរក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Lula បាន មានប្រសាសន៍ថាបដិវត្តន៍ Carnation របស់ប្រទេសព័រទុយហ្គាល់បានបង្ហាញពិភពលោកពីរបៀបនៃការតស៊ូស៊ីវិលដែលអាចយកឈ្នះលើរដ្ឋផ្តាច់ការ និងយោធា ៕

http://ព័ត៌មានសភាទ្វីបអាមេរិក ២៦-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/brazil-s-lula-addresses-portuguese-parliament-amid-far-right-protests/2881088#



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`