logo logo
banner1
លោក Biden នឹងវេតូចសេចក្តីព្រាងច្បាប់ស្តីពីការកំណត់បំណុលរបស់អាមេរិក ប្រសិនបើត្រូវបានអនុម័តដោយសភា
 

លោកប្រធានាធិបតី Joe Biden

សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ថា ប្រសិនបើលោក Kevin McCarthy ប្រធានសភាតំណាងមកពីគណបក្សសាធារណរដ្ឋអនុម័ត​យល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការ​កំណត់​បំណុល​​របស់​អាមេរិក ដែលបានស្នើឡើង នោះលោកប្រធានាធិបតី Joe Biden នឹងវេតូលើសេចក្តីព្រាងច្បាប់នោះ។ លោក McCarthy បានធ្វើផែនការមួយកាលពីសប្តាហ៍មុនដែលនឹងផ្គូផ្គងការកាត់បន្ថយការចំណាយចំនួន ៤.៥ពាន់ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើង ១.៥ពាន់ពាន់លានដុល្លារ ក្នុងដែនកំណត់បំណុលចំនួន ៣១.៤ពាន់ពាន់ លានដុល្លារ ។ លោក McCarthy បានមានប្រសាសន៍ថា សភានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់របស់លោកនៅ ក្នុងសប្តាហ៍នេះ ហើយក៏បានអញ្ជើញលោក Biden ឱ្យពិភាក្សាអំពីកម្រិតបំណុលជាមួយលោកផងដែរ។ សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ថា “សមាជិកសភាមកពី​គណបក្សសាធារណរដ្ឋ ត្រូវតែដកខ្លួនចេញ ពីតុ ហើយដោះស្រាយដែនកំណត់បំណុលដោយគ្មានការទាមទារ និងលក្ខខណ្ឌ”….៕

https://www.reuters.com/world/us/biden-will-veto-us-house-speaker-mccarthys-debt-bill-if-it-passed-congress-2023-04-25/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`