លោកស្រី Marketa Pekarova Adamova ប្រធានសភានៃសាធារណរដ្ឋឆែក
កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០៣ លោកស្រី Marketa Pekarova Adamova ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មួយថា កិច្ចប្រជុំកំពូលសភាស្តីពីតំបន់គ្រីមៀដើម្បីស្វែងរកការស្តាឡើងវិញនៃបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន និងដើម្បីបញ្ចប់ការត្រួតត្រារបស់សហព័ន្ធរុស្ស៊ីលើឧបទ្វីបគ្រីមៀនឹងធ្វើឡើងនៅក្នុងរដ្ឋធានីប្រាក នៃប្រទេសឆែក នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
នាល្ងាចថ្ងៃដដែលនោះ លោកស្រី Pekarova Adamova បានទទួលនូវមេដាយជាតិថ្នាក់កំពូលរបស់អ៊ុយក្រែន ពីលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាពិសេសរបស់លោកស្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងសាធារណរដ្ឋឆែក និងបានគាំទ្រដល់អ៊ុយក្រែន។ មេជាតិមួយនេះ ត្រូវបានលោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ផ្តល់ជូនលោកស្រី។ លោកស្រី Pekarova Adamova បានថ្លែងថា រួមជាមួយអឺរ៉ុប និងអ្នកនយោបាយ ពិភពលោក សកម្មជនអ៊ុយក្រែនមកដែនដីដែលត្រូវគេកាន់កាប់ក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលផងដែរ។ យើងចង់បង្ហាញឱ្យរុស្ស៊ីឃើញថា យើងឈរនៅខាងអ៊ុយក្រែន។
កិច្ចប្រជុំកំពូលស្តីពីតំបន់គ្រីមៀត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងរដ្ឋធានីសាគ្រែប នៃប្រទេសក្រូអាស៊ី កាលពីឆ្នាំ២០២២ ដោយមានការចូលរួមផងដែរ ពីលោកស្រី Nancy Pelosi ដែលនៅពេលនោះលោកស្រីជាប្រធានសភាតំណាងសហរដ្ឋអាម៉ារិក។ លោកស្រី Pekarova Adamova បានអំពាវនាវឱ្យបង្កើតសាលាជម្រះក្តីអន្តរជាតិមួយសម្រាប់ឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយសំអាង ហេតុផលថា ចារីជនត្រូវតែទទួលទោស ហើយត្រូវតែនាំលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងបក្សពួកមកផ្តន្ទាទោស។
សន្និសីទប្រធានសភាអឺរ៉ុបរយៈពេល២ថ្ងៃ បានធ្វើឡើងនៅក្នុងទីក្រុងប្រាកនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៣។ ប្រធានសភានៃបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបបានពិភាក្សាគ្នាពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការឆ្លើយតបរបស់សហភាពអឺរ៉ុបក្នុងបរិបទភូមិសាស្រ្តនយោបាយទូលំទូលាយជាងមុន។ ប្រធានបទសំខាន់នៃកិច្ចពិភាក្សាស្តីពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងកិច្ចសហប្រតិបត្តិការសកលរវាងបណ្តាប្រទេសប្រជាធិបតេយ្យ និងបញ្ហារបស់រដ្ឋជាសមាជិកដែលពឹងផ្អែកលើរបបផ្តាច់ ការ។ លោក Milos Vystrcil ប្រធានព្រឹទ្ធសភាឆែកបានថ្លែងថា មានគណៈប្រតិភូសភាបរទេស ៥២ ប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទខាងលើ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://brnodaily.com/2023/04/25/news/politics/crimea-platform-parliamentary-summit-to-be-held-in-prague-in-october/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម