logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសវនាការការងារជាមួយប្រធានាធិបតីសៀរ៉ាឡេអូន
 

លោក Vuong Dinh Hue (ស្តាំ) ជួបពិភាក្សាការងារជាមួយលោក Julius Maada Bio

កាលពីថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសវនាការការងារជាមួយលោក Julius Maada Bio ប្រធានាធិបតី នៃសាធារណរដ្ឋសៀរ៉ាឡេអូន នៅរដ្ឋធានីហាណូយ ។

នៅក្នុងជំនួបពិភាក្សានេះ លោក Hue បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសៀរ៉ាឡេអូន មានអត្ថន័យសំខាន់ ខណៈដែលប្រទេសនានាប្រារព្ធខួបលើកទី៤០ នៃការបង្កើតទំនាក់ទំនង ការទូត (ថ្ងៃទី២៤ មិថុនា) និងបង្ហាញពីបំណងរបស់ប្រទេសអាហ្វ្រិកក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយវៀតណាម ។ កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងការអនុវត្តគោលនយោបាយខាង ក្រៅរបស់វៀតណាម ។ ស្ថាប័ននីតិប្បញ្ញត្តិវៀតណាមមានបំណងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយសភានៅទូទាំងទ្វីប ហើយរហូតមកដល់បច្ចុប្បន្នជាសមាជិកនៃអង្គការអន្តរសភាក្នុងតំបន់ និងអន្តរជាតិនានា ។ លោក Hue បានស្នើឱ្យលោក Julius Maada Bio គាំទ្រដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាសៀរ៉ាឡេអូន ដោយសម្តែងក្តីសង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសនានានឹងជំរុញកិច្ចសហប្រតិបត្តិការ ព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍, រក្សាតួនាទីរបស់ពួកគេក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា, បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភាពហុភាគី ។ លោក Hue បានកត់សម្គាល់ដោយ ក្តីរីករាយ ដែលទំនាក់ទំនងរវាងវៀតណាម-សៀរ៉ាឡេអូនបានរីកចម្រើនក្នុងវិស័យនយោបាយ-ការទូត កសិកម្ម និងការវិនិយោគ ដោយអះអាងថា វៀតណាមជានិច្ចកាលរក្សាតម្លៃ និងសង្ឃឹមថានឹងជំរុញទំនាក់ ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិអាហ្រ្វិក រួមទាំងប្រទេសសៀរ៉ាឡេអូន ជាពិសេសលើវិស័យដែលមានសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ។

ឆ្លៀតក្នុងឱកាសនោះ   លោក Julius Maada Bio បានមានប្រសាសន៍ថា វៀតណាមបានខិតខំប្រឹង ប្រែងយ៉ាងខ្លាំងដើម្បីជំនះឧបសគ្គជាច្រើនក្នុងអំឡុង៤០ឆ្នាំកន្លងមក ដើម្បីឈានទៅមុខក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ដោយបន្ថែមថា ប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នា ខណៈដែលពួកគេតែងតែខិត ខំពុះពារជំនះការលំបាកដើម្បីផលប្រយោជន៍ប្រជាជន ។ លោកបានជម្រាបជូនភាគីម្ចាស់ផ្ទះអំពីលទ្ធផល នៃកិច្ចប្រជុំមុនៗជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដោយបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហា ផ្សេងៗគ្នា ទាំងទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងបង្កើតវិធានការជំរុញកិច្ចសហប្រតិបត្តិ ការលើវិស័យនានា ស្របតាមសក្តានុពល និងសេចក្តីប្រាថ្នារបស់ពួកគេ ។ សាធារណរដ្ឋសៀរ៉ាឡេអូនកំពុង យកចិត្តទុកដាក់លើការផលិតស្បៀង កសិកម្ម ការអភិវឌ្ឍជនបទ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ បច្ចេកវិទ្យាខ្ពស់ក្នុងការកែច្នៃអាហារ និងអាហារសមុទ្រ ។ លោកបានបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរបស់លោកនឹងស្វែងយល់ពីវិធីសាស្រ្តកសិកម្ម និងបទពិសោធន៍របស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-០៣-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-welcomes-president-of-sierra-leone/223617.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`