logo logo
banner1
សភាតួកគីនឹងពិនិត្យមើលឡើងវិញលើការដកអភ័យឯកសិទ្ធិសភា ពីសមាជិកសភាចំនួន ៤២រូប
 

រូបភាពឯកសារ៖ ទិដ្ឋភាពរួមក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋតួកគី

ទីភ្នាក់ងារសារព័ត៌មាន Mezopotamya បានរាយការណ៍ថា ញត្តិមួយរបស់ប្រធានាធិបតីនៃសាធា រណរដ្ឋតួកគីដែលបានណែនាំឱ្យដកអភ័យឯកសិទ្ធិពីសមាជិកសភាចំនួន៤២រូប ត្រូវបានបញ្ជូនទៅកាន់ សភាតួកគី។ នេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតមួយ មានគោលដៅដកអភ័យឯកសិទ្ធិសមាជិកសភា ចំនួន ៣២រូប របស់គណបក្សប្រជាជនប្រជាធិបតេយ្យ (HDP) ដែលគាំទ្រជនជាតិឃើត ដែលក្នុងនោះ រួមទាំង អនុប្រធានក្រុមសមាជិកសភារបស់គណបក្ស HDP​ ផងដែរ។  សមាជិកសភា២រូប មកពីគណបក្ស កម្មករតួកគី(TIP) ១រូបមកពីគណបក្សប្រជាធិបតេយ្យតំបន់ (DBP) សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែល ត្រូវប្រឈមនឹងការដកអភ័យឯកសិទ្ធិ។

ញត្តិរបស់ប្រធានាធិបតីនឹងត្រូវពិនិត្យឡើងវិញដោយគណៈកម្មការរួមស្តីពីរដ្ឋធម្មនុញ្ញ និងយុត្តិធម៌ របស់សភាតួកគី។ ញត្តិនេះនឹងត្រូវដាក់ជូនសភាបោះឆ្នោត ប្រសិនបើគណៈកម្មការរួម គាំទ្រការដកអភ័យ ឯកសិទ្ធិរបស់សមាជិកសភា។ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ញត្តិប្រមាណជា ១,២៣១ នៃញត្តិសរុបចំនួន ១,៦៩១ ស្វែងរកការដកអភ័យឯកសិទ្ធិសមាជិកសភាតួកគី មានគោលដៅលើសមាជិកសភា មកពីគណ បក្សគាំទ្រជនជាតិឃើត (HDP)…៕

https://medyanews.net/turkish-parliament-to-review-lifting-legislative-immunity-of-42-mps/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`