ក្រុមប្រឹក្សារដ្ឋចិនស្នើសេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារប្រជាពលរដ្ឋចិននៅក្រៅប្រទេស
រដ្ឋធានីប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន បានស្នើសេចក្តីព្រាងច្បាប់បន្ទាន់មួយស្តីពី កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ប្រជាជនចិននៅក្រៅប្រទេស ក្នុងរបាយការណ៍របស់ខ្លួនដែលបានបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ ដើម្បីពិនិត្យពិភាក្សា។ ច្បាប់ជាតិដែលមានចរឹតការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋចិននៅក្រៅប្រទេសនេះ នៅមិនទាន់បានបង្កើតនៅឡើយ នេះបើយោងតាមរបាយការណ៍ស្តីពី ការងារពាក់ព័ន្ធនឹងប្រជាពលរដ្ឋចិននៅក្រៅប្រទេស ដែលកំពុងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។
នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចិនជាង ៦០ លាននាក់ កំពុងរស់នៅក្នុងប្រទេស និងតំបន់ នានាជិត ២០០ នេះបើតាមការឱ្យដឹងពីរបាយការណ៍ខាងលើ។ ចាប់តាំងពីឆ្នាំ២០១៥ មក តំបន់ ១០ ក្នុងចំណោមតំបន់ជាច្រើននៅថ្នាក់ខេត្តទូទាំងប្រទេសចិន ដែលរួមមាន ខេត្ត Guangdong ខេត្ត Fujian, ទីក្រុង Shanghai, និងខេត្ត Hubei បានដាក់ចេញបទប្បញ្ញត្តិរបស់ខ្លួនស្តីពី កិច្ចការពារប្រជាពលរដ្ឋចិនរស់នៅក្រៅប្រទេស ដែលទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការលើកកម្ពស់ច្បាប់ជាតិដែលពាក់ព័ន្ធនេះ នេះបើតាមការកត់សម្គាល់នៅក្នុងរបាយការណ៍។
របាយការណ៍នេះ បានឱ្យដឹងទៀតថា ប្រទេសនានានៅជុំវិញពិភពលោក រួមមាន សហព័ន្ធរុស្ស៊ី សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋឥណ្ឌូណេស៊ី សាធារណរដ្ឋហ្វ៊ីលីពីន និងសាធារណរដ្ឋឥណ្ឌា មានច្បាប់សំខាន់នេះសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនរស់នៅក្រៅប្រទេស។ ច្បាប់នេះ បានដើរតួនាទីជាវិជ្ជមាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមក្នុងប្រទេសទាំងនេះ, នាំចូលអ្នកមានទេពកោសល្យពីបរទេស និងកេរមរតកវប្បធម៌ជាតិ។
របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា ការអនុវត្តជាលក្ខណៈអន្តរជាតិទាំងនេះ បានផ្តល់នូវឯកសារយោងដ៏សំខាន់សម្រាប់ប្រទេសចិន ដើម្បីការពារប្រជាជនចិននៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើងតាមរយៈច្បាប់នេះ។ ប្រទេសចិន បានអនុម័តច្បាប់ស្តីពី កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋចិន និងសមាជិកគ្រួសាររបស់ពួកគេនៅក្រៅប្រទេស ដែលបានវិលចូលមកប្រទេសវិញកាលពីឆ្នាំ១៩៩០ ដោយបានពិនិត្យមើលយ៉ាងល្អិតល្អន់លើវិសោធនកម្មច្បាប់នេះ នៅក្នុងឆ្នាំ២០០០៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/new-legislation-proposed-to-protect-overseas-1681561.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម