logo logo
banner1
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនថ្លែងប្រាប់សភាថា ប្រជាពល រដ្ឋជប៉ុន៥៨នាក់ និងសមាជិកគ្រួសារជាច្រើននាក់ទៀត បានជម្លៀសចេញពីប្រទេសស៊ូដង់រួចហើយ
 

លោក Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានថ្លែងក្នុងសភាថា ប្រជាពលរដ្ឋជប៉ុន ៥៨ នាក់ និងសមាជិកគ្រួសារជាច្រើននាក់ទៀតត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់

លោក Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងប្រាប់គណៈកម្មាធិការជំនាញសភា មួយថា ប្រជាជនជប៉ុន ៥៨ នាក់ ដែលរួមមាន ប្រជាជនជប៉ុន ៥១ នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ៧ នាក់ទៀត ដែលចង់ចាកចេញ​ពីសាធារណរដ្ឋស៊ូដង់នោះ ត្រូវបានជម្លៀសចេញចេញពីប្រទេសនេះរួចហើយ។ កាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ លោក Yoshimasa បានថ្លែងថា  យន្តហោះដឹកជញ្ជូនរបស់ កងកម្លាំងស្វ័យការពារជាតិជប៉ុន បានដឹកជញ្ជូនប្រជាពលរដ្ឋជប៉ុនចំនួន ៤១ នាក់ និងសមាជិកគ្រួសាររបស់ ពួកគេចំនួន ៤ នាក់ទៀត ទៅឈប់សុំចតនៅសាធារណរដ្ឋ Djibouti៕

https://www3.nhk.or.jp/nhkworld/en/news/20230425_24/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`