នាយករដ្ឋមន្ត្រីជប៉ុនច្រានចោលការពិនិត្យពិភាក្សាលើការបោះឆ្នោតមុនការកំណត់
រាជធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកមិនបានគិតដល់ការរំលាយសភាជាន់ទាប ហើយរៀបចំការបោះឆ្នោត មុនកាលកំណត់ឡើយ។ ការថ្លែងរបស់លោក Kishida បែបនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីរបស់លោក ទទួលបានអាសនៈសភា ៤ ឬ៥ ក្នុងការបោះឆ្នោតបំពេញអាសនៈសភា ដែលទំនេរ។ លោក Kishida បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខុទ្ទកាល័យរបស់លោកថា «យើងត្រូវអនុវត្តន៍គោលនយោបាយសំខាន់ៗជាជំហានៗ ខ្ញុំមិនគិតដល់ការរំលាយសភា និងការបោះឆ្នោតសកលភ្លាមៗឡើយ»។
មានការទស្សទាយថា លោក Kishida អាចមានផែនការអំពាវនាវឱ្យមានការបោះឆ្នោត បន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿន ៧ (G-7) ដែលរួមមាន បារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងកាណាដា ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ ចំពេលពង្រឹងគុណភាពអនុម័តរបស់គណៈរដ្ឋមន្ត្រីរបស់លោក។
កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យសេរី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Kishida ទទួលបាន ៤ ឬ៥ អាសនៈបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតបំពេញអាសនៈសភាដែលទំនេរមួយចំនួន ខណៈដែលគណបក្សប្រឆាំង គឺគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ទទួលបាន ១ អាសនៈ។ គណបក្សប្រជាធិបតេយ្យសេរីជប៉ុន បានឈ្នះបេក្ខជនគណបក្សប្រឆាំងជាច្រើនរូបក្នុងមណ្ឌលសភាជាន់ទាប និងមណ្ឌលសភាជាន់ខ្ពស់ចំនួន៣។
គណបក្សនវានុវត្តន៍ជប៉ុន បានឈ្នះគណបក្សប្រជាធិបតេយ្យសេរីជប៉ុន ១ អាសនៈ នាពេលថ្មីៗនេះ ខណៈដែលគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុនចាញ់មណ្ឌលសភាចំនួន ៣ ទីដែលខ្លួនបានដាក់បេក្ខជនផ្លូវការជាច្រើនរូប៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៥-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ http://en.people.cn/n3/2023/0424/c90000-20010293.html A 45-day stay would give foreigners more time to explore Vietnam and seek
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម