logo logo
banner1
សមាជិកសភាប្រទេសហ៊្សកដានី ១ រូប ត្រូវបានចាប់ខ្លួន ពីបទ រត់ពន្ធអាវុធ និងមាសទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ីស្រាអែល
 

លោក Emad Adwan សមាជិកសភាហ៊្សកដានី ត្រូវបានគេចាប់ខ្លួន​ ពីបទរត់ពន្ធអាវុធ

និងមាសចូលក្នុងទឹកដីប្រទេសអ៊ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអារ៉ាប់ (Arab media outlets)៖ សមាជិកសភានៃព្រះរាជាណាចក្រហ៊្សកដានី​ Hashemite ១​ រូប ត្រូវបានចាប់ខ្លួន ដោយរដ្ឋអ៊ីស្រាអែល​នៅចំ​ណុចព្រំដែនស្ពាន Allenby​​ ឆ្លងកាត់ប្រទេស ហ្សកដានី និងប្រទេសអ៊ីស្រាអែល ពីបទសង្ស័យថា បានរត់ពន្ធអាវុធ និងមាសទ្រង់ទ្រាយធំចូលក្នុងទឹកដី ប្រទេស​អ៊ីស្រាអែល។ លោក Emad Adwan សមាជិកសភាហ៊្សកដានី និងជាអ្នកនយោបាយរូបនេះ បានកើត នៅក្នុងឆ្នាំ១៩៨៨ ដែលត្រូវបានគេដឹងថា ជាអ្នកគាំទ្រប្រជាពលរដ្ឋប៉ាឡេស្ទីន ​យ៉ាង​សំខាន់ ១ រូប និងបម្រើ ជាសមាជិកគណៈកម្មាធិការ ប៉ាឡេស្ទីននៃសភាហ្ស៊កដានី។ នៅក្នុងកាបូបចំនួន ៣ របស់លោក មានកាំភ្លើង វែងស្វ័យប្រវត្តិម៉ាក rifles ចំនួន ១២ ដើម, កាំភ្លើងខ្លីម៉ាក Sig pistols ចំនួន ១២ ដើម, កាំភ្លើងខ្លីម៉ាក​ Glocks ចំនួន ១៦៨ ដើម និងមាសចំនួន ១០០ គីឡូក្រាម។ ព័ត៌មានអារ៉ាប់នានា បានឱ្យដឹងថា កិច្ចខិតខំ​ប្រឹង​ប្រែង ផ្នែកការទូតកំពុងត្រូវបានធ្វើឡើង ដើម្បីធានាឱ្យមានការដោះលែងលោក Adwan ចេញពីមន្ទីរឃុំឃាំងក្នុង ប្រទេសអ៊ីស្រាអែល៕

https://www.jewishpress.com/news/middle-east/jordan/jordanian-parliamentarian-arrested-smuggling-guns-gold-into-israel/2023/04/23/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`