គណៈប្រតិភូសមាជិកសភាអ៊ូសបេគីស្ថាន ចួបពិភាក្សាការងារជាមួយសមាជិកសភាស៊ុយអែត
ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ូសបេគីស្ថាន UzA បានរាយការណ៍ថា គណៈប្រតិភូសមាជិកសភានៃ សាធារណរដ្ឋអ៊ូសបេគីស្ថានដឹកនាំដោយលោក Sodik Safoyev អនុប្រធានទី១ព្រឹទ្ធសភា បានចូលចួប ពិភាក្សាការងារជាមួយសមាជិកសភានៃព្រះរាជាណាចក្រស៊ុយអែត នៅក្នុងរាជធានីស្តុកខុល។ លោក Gustaf Forslund អនុប្រធានទី១ សភាស៊ុយអែត និងលោកស្រី Kerstin Margareta Lundgren អនុ ប្រធានសភាស៊ុយអែត ក៏ដូចជា សមាជិកគណៈកម្មាធិការកិច្ចការបរទេស និងកិច្ចការរដ្ឋធម្មនុញ្ញ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) បានចូលរួមក្នុង ជំនួបខាងលើ។
លោក Safoyev បានជម្រាបជូនអ្នកចូលរួមទាំងអស់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់អ៊ូសបេគីស្ថាន។ ភាគីទាំងពីរបានពិភាក្សាគ្នាពីសា្ថនភាពបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិ ការអន្តរសភារវាងអ៊ូសបេគីស្ថាន និងស៊ុយអែត។ សម្រាប់ភាគីសភាស៊ុយអែតបានថ្លែងថា ខ្លួនគាំទ្រដល់ កំណែទម្រង់ដែលកំពុងតែបន្តធ្វើឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ក្នុងនោះ រួមទាំងការកែប្រែគោល នយោបាយការបរទេសផងដែរ…៕
https://akipress.com/news:704295:Delegation_of_Uzbekistan_discusses_changes_to_Constitution_with_Swedish_MPs/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម