logo logo
banner1
ប្រធានសភាអ៊ុយក្រែន៖ អ៊ុយក្រែនចងចាំជានិច្ចនូវជំនួយរបស់ឆែក ដើម្បីជួយដល់ការវាយរុញច្រានប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី
 

 លោក Miloš Vystrčil ប្រធានព្រឹទ្ធសភាឆែក និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន

ប្រទេសអ៊ុយក្រែនវាយតម្លៃខ្ពស់ និងចងចាំជានិច្ចនូវការគាំទ្រដែលសាធារណរដ្ឋឆែកបានផ្តល់ដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។ លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានថ្លែងបែបនេះក្នុងអំឡុងពេលនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Miloš Vystrčil ប្រធានព្រឹទ្ធសភា​សាធារណរដ្ឋឆែក។

លោក  Stefanchuk  បានថ្លែងថា “លោកសូមដឹងគុណដល់ប្រធានព្រឹទ្ធសភាឆែកចំពោះការពិត ចាប់ តាំងពីរុស្ស៊ីចូលឈ្លានពានពេញទំហឹងប្រទេសរបស់យើងមក ប្រធានព្រឹទ្ធសភាឆែកបានការពារជំហរយ៉ាងសកម្ម និងឥតប្រែប្រួលរបស់លោក និងបានគាំទ្រដោយផ្ទាល់ដល់អ៊ុយក្រែននៅឯកម្រិតសភា”។ លោក សូមអរគុណដល់លោក Vystrčil ដែលសកម្មក្នុងជំហរជាមេដឹកនាំព្រឹទ្ធសភាឆែកបានអនុម័តនូវសេចក្តី សម្រេចមួយចំនួនដែលពិតជាមានសារៈសំខាន់សម្រាប់អ៊ុយក្រែន រួមទាំងសេចក្តីសម្រេច​ពាក់ព័ន្ធ​នឹងការឈ្លានពានរបស់រុស្ស៊ី ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ី ក៏ដូចជាសេចក្តីសម្រេចរួមចុះហត្ថលេខាជាមួយសមាជិករដ្ឋសភាឆែក ពាក់ព័ន្ធនឹងការគាំទ្រដល់បូរណភាពទឹកដីរបស់    អ៊ុយក្រែនផងដែរ។

លោកប្រធានសភាអ៊ុយក្រែនរូបនេះ ក៏បានទាញចំណាប់អារម្មណ៍ចំពោះការពិតផងដែរថា កាលពីឆ្នាំ២០២២ នៅពេលដែលកងរុស្ស៊ីចូលមកកៀករដ្ឋធានីកៀវ របស់អ៊ុយក្រែនលោកប្រធានព្រឹទ្ធសភាឆែកបានអញ្ជើញមកទស្សនកិច្ចអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រឥតងាករេរបស់លោកចំពោះអ៊ុយក្រែន។ សម្រាប់ភាគីឆែក លោកប្រធានព្រឹទ្ធសភាឆែក Miloš Vystrčil បានថ្លែងថា លោកត្រៀមរួចជាស្រេចក្នុងការបន្តជួយដល់ប្រទេស និងប្រជាជនអ៊ុយក្រែន។

អ្នកឆ្លើយឆ្លងសារព័ត៌មាន Ukrinform បានរាយការណ៍ថា លោក  Stefanchuk បានអញ្ជើញដល់ រដ្ឋធានីប្រាក   ប្រទេសឆែក  ដើម្បីចូលរួមក្នុងសន្និសីទបណ្តាប្រធានសភានៃ​សហភាពអឺរ៉ុប។ លោក  Stefan chuk នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រធានសភានៃបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេសជាបេក្ខភាព​សមាជិកសហភា​ព​អឺរ៉ុប៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖https://www.ukrinform.net/rubric-polytics/3699735-ukraine-to-always-remember-czechias-help-in-repelling-russian-aggression-parliament-speaker.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`