logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម បញ្ជាឱ្យសេណារីយ៉ូច្បាស់លាស់លើការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

កាលពីថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានស្នើរដ្ឋាភិបាលកំណត់សេណារីយ៉ូច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខថាមពល ព្រមទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងតម្រូវការក្នុងគ្រប់កាលៈទេសៈ ។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថា សេណារីយ៉ូបែបនេះមានសារៈសំខាន់ដោយសារភាពតានតឹងដែលកំពុងកើតឡើងក្នុងពិភពលោក និងវិបត្តិផ្គត់ផ្គង់ក្នុងស្រុក ។ លោក Hue បានបញ្ជាឱ្យមានដំណោះ ស្រាយយ៉ាងទូលំទូលាយ ដើម្បីដោះស្រាយឧបសគ្គយ៉ាងឆាប់រហ័សចំពោះប្រតិបត្តិការនៃរោងចក្រចម្រាញ់ប្រេង Nghi Son ដែលជារោងចក្រចម្រាញ់ប្រេងក្នុងស្រុកដ៏សំខាន់មួយក្នុងចំណោមរោងចក្រចម្រាញ់ប្រេងក្នុងស្រុកធំ២ ។ លោកបានមានប្រសាសន៍បន្តទៀតថា ការគ្រប់គ្រងតម្លៃឥន្ធនៈក្នុងស្រុកគួរបន្តតាមការវិវត្តនៃតម្លៃពិភពលោក ដើម្បីធានាបាននូវភាពសុខដុមនៃផលប្រយោជន៍រដ្ឋ ប្រជាជន និងអាជីវកម្ម ៕

https://en.vietnamplus.vn/na-chairman-orders-clear-scenarios-on-fuel-price-management/223614.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`