logo logo
banner1
ជប៉ុនរៀបចំការបោះឆ្នោតសភាបំពេញអាសនៈ ចំពេលមានពាក្យចចាមអារ៉ាមថា មានការបោះឆ្នោតសភាមុនកាលកំណត់
 

រាជធានីតូក្យូ៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ជប៉ុន បានរៀបចំការបោះឆ្នោត ជ្រើសតាំងបេក្ខជន ៥ រូប សម្រាប់ចូលបំពេញអាសនៈសភាទំនេរ ប្រហែល​មួយសប្តាហ៍បន្ទាប់ពីបុរសម្នាក់ បានចោលគ្រឿងផ្ទុះទៅលើលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការមួយ។ លទ្ធផលនៃការ​បោះឆ្នោត​​នេះ បានបង្កឱ្យការចាប់អារម្មណ៍ ចាប់តាំងពីពេលដែលលោក Kishida បានសម្រេចចិត្តរំលាយសភាជាន់ទាប បោះឆ្នោតមុនកាលកំណត់មក ដែលទំនងជានឹងចំពេល​នៃកិច្ចប្រជុំកំពូលក្រុមប្រទេស G-7 ដែលនឹងគ្រោងធ្វើនៅក្នុងមណ្ឌលសភារបស់លោក នាទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ នេះបើតាមការអះអាងរបស់អ្នកជំនាញនយោបាយមួយចំនួន។

គណបក្សប្រជាធិបតេយ្យសេរីរបស់លោក Kishida សង្ឃឹមថា  នឹងបន្តកាន់កាប់អាសនៈសភា ៣ មុនការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងការអនុម័តយល់ព្រមរបស់​គណៈរដ្ឋមន្ត្រីរបស់លោក ដែលបានសម្រេចគាំទ្រស្នាដៃនានារបស់អ្នកការទូតរបស់លោក រួមមាន ទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ​នៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ អាសនៈសភាបានកើនចំនួន ៥ រួមមាន ស្រុកលេខ ៥ នៃខេត្ត Chiba, ស្រុកលេខ ១ នៃខេត្ត Wakayama និងស្រុកលេខ ២ នៃខេត្ត Yamaguchi និងស្រុកលេខ ៤ ក្នុងសភាជាន់ទាប រួមទាំង ស្រុករបស់ខេត្ត Oita ក្នុងសភាជាន់ខ្ពស់ ផងដែរ។

កាលពីដើមខែមេសា ឆ្នាំ២០២៣ នេះ បុរសម្នាក់បានចោលវត្ថុមួយរាងជាបំពង់ ហើយបានផ្ទុះ បន្ទាប់មកជននោះបានគេចខ្លួន ខណៈដែលផ្សែងហុយនៅជិតលោក Kishida​ ក្នុងទីក្រុង Wakayama ភាគខាងលិច ដែលបានបង្កឱ្យមានភាពចលាចលដល់ប្រព័ន្ទផ្សព្វផ្សាយព័ត៌មានជប៉ុន មិនធ្លាប់មានចាប់តាំងពីគ្រានោះមក។ នាយករដ្ឋមន្ត្រី​រូបនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់នៅក្នុងការវាយប្រហារនោះឡើយ។

ស្ថានីយបោះឆ្នោតជាច្រើនកន្លែង ត្រូវបានបើកដំណើរការនៅថ្ងៃដដែលនោះ ខណៈដែលការបោះឆ្នោតតាមតំបន់ជុំទី២ បានធ្វើឡើងនៅទូទាំងប្រទេសដើម្បីជ្រើសរើស​អភិបាលក្រុង និងសមាជិកសភាមួយចំនួន។  គណបក្សប្រជាធិបតេយ្យសេរី បានឈ្នះតំណែងអភិបាលខេត្តសំខាន់ៗ ដែលបានចូលរួមក្នុងការប្រកួតប្រជែង​បោះឆ្នោតតាម​តំបន់ដែលបានឯកភាពគ្នានៅជុំទី១ ដែលមានរយៈពេល ៤ ឆ្នាំម្តង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៤-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20230423/p2g/00m/0na/004000c



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`