សភាអឺរ៉ុបអនុម័តច្បាប់រូបិយបណ្ណឌីជីថល(cryptocurrency) ដំបូងគេនៅក្នុងពិភពលោក
សភាអឺរ៉ុប បានអនុម័តយល់ព្រមលើក្របខ័ណ្ឌនីតិប្បញ្ញត្តិដំបូងគេលើពិភពលោក ដើម្បីគ្រប់គ្រង វិស័យរូបិយបណ្ណឌីជីថល (cryptocurrency)។ ស្ថាប័ននីតិប្បញ្ញត្តិរបស់សហភាពអឺរ៉ុបមួយនេះ បានបោះ ឆ្នោតក្នុងសំឡេង ៥១៧ គាំទ្រ ទល់នឹង៣៨សំឡេងប្រឆាំង លើច្បាប់ស្តីពីទីផ្សាររូបិយបណ្ណឌីជីថល (MiCA) ដែលជាព្រឹត្តិការណ៍មួយដ៏សំខាន់នៅក្នុងបញ្ញត្តិសកលនៃទ្រព្យសម្បត្តិឌីជីថល។ ភ្នាក់ងារសេវាហិរញ្ញវត្ថុ SG Forge បានប្រកាសពីការចាប់ផ្តើមពិនិត្យពិភាក្សាលើកាក់ស្ថិរភាពមកជាប្រាក់អឺរ៉ូ នៅក្នុងប្រព័ន្ធកត់ ត្រាការទូទាត់រូបិយបណ្ណឌីជីថល (blockchain)។
ភ្នាក់ងារធ្វើរបាយការណ៍ឥណទានដ៏ធំមួយ ក្នុងចំណាមភ្នាក់ងារធំៗទាំង ៣ នៅក្នុងសហរដ្ឋអាម៉េរិក គឺភ្នាក់ងារ TransUnion បានប្រកាសពីផែនការក្នុងការចាប់ផ្តើមផ្គត់ផ្គង់ឥណទានទៅក្នុងបណ្តាញ block chain ជាសាធារណៈ ដែលជាការនាំមកនូវទិន្នន័យឥណទានក្រៅបណ្តាញ blockchain ទៅកាន់ពិភព នៃវិមជ្ឈការហិរញ្ញវត្ថុ…៕
https://menafn.com/1106071113/European-Parliament-Enacts-Worlds-First-Crypto-Law
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម