លោក Luis Pablo Maria Beltramino ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោក Luis Pablo Maria Beltramino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំនៅសាធារណ រដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃដំណើរ ទស្សនកិច្ចផ្លូវការនៅអាហ្សង់ទីននា ពេលខាងមុខរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមដោយសង្កត់ធ្ងន់ថា ដំណើរទស្សន កិច្ចនេះនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Luis Pablo បាន មានប្រសាសន៍ថា ឆ្នាំ២០២៣ នេះគឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួប ២៦ឆ្នាំ ចាប់តាំងពីប្រទេសអាហ្សង់ទីន និងវៀតណាមបានបើកស្ថានទូតនៅតាមបណ្តារដ្ឋធានីរៀងៗខ្លួន។ លោក Luis Pablo បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក Hue នឹងឆ្លុះបញ្ចាំងពីវិស័យសហ ប្រតិបត្តិការដែលមានស្រាប់ ដែលភាគីទាំងពីរកំពុងខិតខំពង្រឹង ក៏ដូចជាជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ។ បន្ថែមពីលើការពង្រឹងផ្នែកនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើនដូចជា យុត្តិធម៌ និងការប្រើប្រាស់លំហអាកាសដោយ សន្តិវិធីសម្រាប់សេវាផ្កាយរណប និងពាណិជ្ជកម្ម។ លោក Luis Pablo បានបន្តថា នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពាណិជ្ជកម្ម កសិកម្ម និងការទូត ក្នុងកម្រិតទ្វេភាគី។ លោក Luis Pablo បានកត់សម្គាល់ថា ភាគីទាំងពីរនឹងពិភាក្សា និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យមួយចំនួនទៀត។លោក Luis Pablo បានសង្កត់ធ្ងន់ថា ជាទូទៅ កិច្ចសន្ទនានយោបាយ គឺជាកិច្ចសន្ទនាកម្រិតខ្ពស់ដ៏សំខាន់ ដើម្បីធ្វើការសម្រេចលើគោលដៅអនាគតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប៉ុន្តែភាគច្រើនបំផុត ភាគីទាំងពីរកំពុងខិតខំពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
លោក Luis Pablo បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Hue នឹងជួបសន្ទនាការ ងារជាមួយប្រធានសភាតំណាង និងព្រឹទ្ធសភាអាហ្សង់ទីន ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២៤-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-top-legislators-visit-to-deepen-diplomatic-ties-with-argentina-ambassador/251995.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម