logo logo
banner1
សភាអឺរ៉ុប៖ ការចរចាចូលជាសមាជិកសហភាពអឺរ៉ុបជាមួយម៉ុលដាវី ត្រូវតែចាប់ផ្តើមនៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ
 

សមាជិសកសភាអឺរ៉ុបលើកដៃបោះឆ្នោតគាំទ្រសេចក្តីសម្រេចចរចាជាមួយម៉ុលដាវីចូលជាសមាជិកសហភាពអឺរ៉ុប

នៅក្នុងសេចក្តីសម្រេចមួយដែលអនុម័តកាលពីថ្ងៃ​ពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ សមាជិកសភា អឺរ៉ុបបានថ្លែងថា ការចរចាចូលជាសមាជិកសហភាពអឺរ៉ុប ជាមួយ​សាធារណរដ្ឋម៉ុលដាវីត្រូវតែចាប់ផ្តើមធ្វើ ឡើងនៅត្រឹមដំណាច់ឆ្នាំ២០២៣ បន្ទាប់ពីបានបំពេញ ៩ដំណាក់កាលបានការទទួលស្គាល់ពីគណៈកម្ម ការអឺរ៉ុប។ ក្នុងពេលជាមួយ​គ្នាសភាអឺរ៉ុបបានស្នើដល់រដ្ឋាភិបាលម៉ុលដាវីត្រូវបន្តនូវភាពម៉ឺងម៉ាត់ ជាមួយ នឹងរបៀបវារៈកំណែទម្រង់របស់ខ្លួនអំពីប្រជាធិបតេយ្យ និងនីតិរដ្ឋ មានភាពជឿនលឿន​ឆ្ពោះទៅរកការ អនុវត្តពេញលេញកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប  និងតំបន់ពាណិជ្ជកម្មសេរីស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយ ដោះស្រាយឧក្រិដ្ឋកម្មរៀបចំទុកជាមុន ឧក្រិដ្ឋកម្មអន្តរជាតិ និងឆ្លងដែន ព្រមទាំងបន្តជំរុញកិច្ច ខិតខំប្រឹងប្រែងដើម្បីសន្តិសុខថាមពលរបស់ប្រទេសខ្លួន។

អត្ថបទនៃសេចក្តីសម្រេចខាងលើ ទទួលបានការអនុម័តក្នុងសំឡេង ៥៥៥ ទល់នឹង ៤៩សំឡេង និង អនុបវាទ ២៦សំឡេង។ លោកស្រី Maia Sandu ប្រធានាធិបតីម៉ុល​ដាវី បានថ្លែងថា “សេចក្តីសម្រេចថ្ងៃនេះ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកគោលដៅរួមអឺរ៉ុបមួយដែលមានភាពខ្លាំងក្លាជាងមុន និងវិបុលភាពជាងមុន។ យើងនៅតែប្តេជ្ញា​ចិត្តក្នុងការធ្វើកំណែទម្រង់ចាំបាច់ទាំងឡាយ និងធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីទទួលខុសត្រូវចំពោះអំពើពុករលួយ”…៕

https://euneighbourseast.eu/news/latest-news/european-parliament-eu-accession-negotiations-with-moldova-must-start-by-the-end-of-2023/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`