លោក Miguel Díaz-Canel ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា
កាលពីថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋគុយបា បានផ្តល់សច្ចាប័នដល់លោក ប្រធានាធិបតី Miguel Díaz-Canel សម្រាប់អាណត្តិថ្មីរយៈពេល ៥ឆ្នាំ នៅក្នុងការសម្រេចចិត្តដើម្បីរក្សាការបន្ត តួនាទី ខណៈដែលប្រទេសដែនកោះមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។ សមាជិកសភាដែលទើបជាប់ឆ្នោតកាលពីខែមីនាច្រើនជាង ៤០០រូប បានចូលកាន់តំណែងកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ហើយបន្ទាប់មកបានកោះប្រជុំសភាដើម្បីជ្រើសរើសមេដឹកនាំរបស់រដ្ឋាភិបាល និងប្រធានាធិបតី។ លោក Díaz-Canel ទទួលបានសំឡេងគាំទ្រចំនួន ៤៥៩សំឡេង ក្នុងចំណោមសមាជិកសភាចំនួន ៤៦២ រូប ដែលមានវត្ត មាន។ លោក Salvador Valdés Mesa អនុប្រធានាធិបតី ក៏ត្រូវបានផ្តល់សច្ចាប័នផងដែរដោយទទួលបាន សំឡេងគាំទ្រចំនួន ៤៣៩សំឡេង។ នៅក្នុងអាណត្តិថ្មីនេះ លោក Díaz-Canel ត្រូវតែដោះស្រាយជាមួយនឹងវិបត្តិ សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ការកើនឡើងអតិផរណាដែលបង្កឡើងដោយការ សម្រេចចិត្តគោលនយោបាយហិរញ្ញវត្ថុជាបន្តបន្ទាប់ និងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងពីសហរដ្ឋអាមេរិក។ លោក លោក Díaz-Canel ក៏ត្រូវតែដោះស្រាយជាមួយនឹងការមិនសប្បាយចិត្តក្នុងចំណោមប្រជាជនគុយបាជាច្រើនដែលធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត….៕
https://abcnews.go.com/amp/International/wireStory/cubas-parliament-ratifies-president-daz-canel-new-term-98705909
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម