ប្រធានសភាប្រជាជនចិនជួបពិភាក្សាការងារជាមួយប្រធានាធិបតីប្រទេសហ្គាបុង
រដ្ឋធានីប៉េកាំង៖ កាលពីថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ លោក Zhao Leji ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានជួបពិភាក្សាការងារជាមួយលោក Ali Bongo Ondimba ប្រធានាធិបតី នៃសាធារណរដ្ឋហ្គាបុង ក្នុងរដ្ឋធានីប៉េកាំង។ លោក Zhao ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជា ជនចិនបានថ្លែងថា ចិនត្រៀមខ្លួនធ្វើការងារជាមួយរដ្ឋាភិបាលហ្គាបុង ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែល ថ្នាក់ប្រមុខដឹកនាំនៃរដ្ឋទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក, ពង្រីកកិច្ច សហប្រតិបត្តិការនយោបាយ, ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងជំរុញទំនាក់ទំនងទ្វេភាគីកម្រិតកំពូល៕
https://www.chinadaily.com.cn/a/202304/19/WS643ffa40a310b6054face969.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម