logo logo
banner1
ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងស្នើឱ្យប្រធានាធិបតីកូរ៉េខាងត្បូងដកសេចក្តីថ្លែងការណ៍របស់ខ្លួនដែល ស្នើឱ្យពិនិត្យលទ្ធភាពជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែន
 

ប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងទទូចឱ្យប្រធានធិបតីកូរ៉េខាងត្បូង  ដកសុន្ទរកថារបស់ខ្លួន ដែលស្នើឱ្យពិនិត្យលទ្ធភាពជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែន

រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សប្រឆាំងធំជាងគេរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គឺ​គណបក្ស​ប្រជាធិបតេយ្យ  បានទទូចឱ្យលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដកសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលស្នើឱ្យពិនិត្យលទ្ធភាពផ្តល់ជំនួយមិនមែន​មនុស្សធម៌របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ទៅឱ្យប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី Yoon  បានប្រកាសប្តូរគោលនយោបារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីផ្តល់​ជំនួយ​ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស នៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Reuters ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ។ លោកប្រធានាធិបតី Yoon បានថ្លែងថា ការផ្លាស់ប្តូរគោលនយោបាយ ដែលគ្រាន់តែទទូចឱ្យផ្តល់ជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែននោះ ប្រហែលជាពិបាក ប្រសិនបើអ៊ុយក្រែន កំពុងស្ថិតក្រោមការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិល។

លោក Park Hong-geun ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង បានថ្លែងក្នុងកិច្ចប្រជុំគណបក្សរបស់ខ្លួនថា នេះ គឺជាបញ្ហាសំខាន់ពាក់ព័ន្ធ​ផ្ទាល់ដល់សន្តិសុខជាតិ។ ប្រធានាធិបតី មិនអាចធ្វើការសម្រេចចិត្តជាឯកតោភាគី ដោយគ្មានការយល់ព្រមពីរដ្ឋសភាបានឡើយ។ លោក Park បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញតម្រូវ​ឱ្យ​​រដ្ឋាភិបាល ទទួលការយល់ព្រមពីរដ្ឋសភាលើបញ្ហា​សំខាន់ៗរបស់ជាតិ ដូចជា សន្ធិសញ្ញានានា ដែលពាក់ព័ន្ទដល់សន្តិសុខជាតិ ឬក៏ការដាក់បន្ទុកផ្នែកហិរញ្ញវត្ថុសំខាន់ៗ​លើសាធារណៈ និងការដាក់ពង្រាយកងទ័ពនៅក្រៅប្រទេស។

លោក Park បានថ្លែងទៀតថា «គណបក្សប្រជាធិបតេយ្យ មិនអាចទទួលយកការសម្រេចជាឯកតោភាភីរបស់រដ្ឋាភិបាលបានឡើយ ដែលនឹងបង្កឱ្យមានការគម្រាម​កំហែង​ធ្ងន់ធ្ងរ​ដល់ផលប្រយោជន៍ និងសន្តិសុខជាតិ»។ លោក Park បានសម្តែងនូវការព្រួយបារម្ភថា វិស័យធុរកិច្ចក្នុងប្រទេសកូរ៉េខាងត្បូង នឹងប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើការ​ផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែនចាប់ផ្តើម។  អ្វីដែលលោកប្រធានាធិបតី Yoon បាននិយាយ មុនទស្សនកិច្ចរបស់ខ្លួននៅសហរដ្ឋអាមេរិកនោះ បានប្រកាន់ខ្ជាប់នូវ​គោលការណ៍ជំនួយមិនមែនយោធាទៅឱ្យអ៊ុយក្រែន។

រដ្ឋាភិបាលរុស្ស៊ី បានសម្តែងនូវការខឹងសម្បាចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ។ រដ្ឋាភិបាលវិមានក្រឹមឡាំង បានឱ្យដឹងថា ការផ្តល់ជំនួយ​យោធាទៅឱ្យប្រទេសអ៊ុយក្រែន បានន័យថា «រដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងចាប់ផ្តើមពាក់ព័ន្ធក្នុងជម្លោះដ៏ធំនេះ ខណៈដែលក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា ប្រទេស​កូរ៉េ​​ខាងត្បូង កំពុងពិចារណាលើការផ្គត់ផ្គង់អាវុធទៅឱ្យ​អ៊ុយក្រែន ដែលជាការបង្កជម្លោះដោយបើកចំហ ប្រឆាំងនឹងកម្មភាពរបស់រុស្ស៊ី»៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២១-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20230420005600315?section=news



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`