
ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC) ជាអង្គភាពមួយរបស់អង្គការសហ ប្រជាជាតិ សម្រាប់វាយតម្លៃវិទ្យាសាស្រ្តពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ ក្រុមការងារនេះ ផ្តល់ជាប្រចាំនូវបច្ចុប្បន្នភាពជាច្រើន អំពីការប្រែប្រួលផ្សេងៗនៃសេណារីយ៉ូសម្រាប់លំនៅឋានទូទាំងពិភពលោក (Global habitat) របស់រដ្ឋាភិបាលនៃប្រទេសនានា។ របាយការណ៍វាយតម្លៃលើកទី៦របស់ក្រុមការងារនេះ ធ្វើឱ្យអ្នកអានមានការយកចិត្តទុកដាក់ និងបង្កើនសកម្មភាពពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោក។
របាយការណ៍សំយោគ(Synthesis Report)ចុងក្រោយបង្អស់របស់ក្រុមការងារនេះ ដែលចេញ ផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការព្រមានថា ឱកាសនៃការកំហិតកំណើនសីតុណ្ហភាពនៅត្រឹម ១.៥អង្សាសេ នឹងអស់ក្នុងពេលដ៏ខ្លីខាងមុខ។ ការសម្រេចឱ្យបាននូវគោលដៅ នៃការបញ្ចេញឧស្ម័នស្មើសូន្យ (Net Zero)យ៉ាងយូរត្រឹមឆ្នាំ២០៥០ គឺនៅតែជាសេណារីយ៉ូដ៏ល្អបំផុតតែមួយគត់សម្រាប់ភពផែនដី ទោះបីជាអ្នកជំនាញជាច្រើនបានយល់ស្របថា ការកំហិតកំណើនសីតុណ្ហភាពមធ្យមពិភពលោកនៅត្រឹមក្រោម២អង្សាសេ ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម ដើម្បីបញ្ចៀសពិភពលោកពីការ កើនឡើងកំដៅក៏ដោយ។
ការវាយតម្លៃរបស់ IPCC ពិតជាត្រឹមត្រូវ៖ ឥន្ធនៈហ្វូស៊ីលនឹងត្រូវគេប្រើអស់ពីផែនដី គ្មានថ្ងៃកើនឡើងវិញទេ។ ហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈរបស់ពិភពលោកបច្ចុប្បន្ននិងក្នុងគម្រោង នឹងប្រើប្រាស់ថវិកាកាបូន សម្រាប់១.៥ ឬ២អង្សាសេ។ ដូច្នេះដើម្បីឱ្យកំដៅពិភពលោកកើនក្រោម១.៥អង្សាសេ ដូចការចង់បានរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងចាំបាច់ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នការបូនិចឱ្យបាន៤៥% ត្រឹមឆ្នាំ២០៣០។
មានអនុសាសន៍គន្លឹះចំនួន៥ ដែលរបាយការណ៍ចុងក្រោយបង្អស់IPCC បានលើកឡើង រួមមាន៖ ១.ការបន្ថយកាបូន (Cutting carbon) ២.ដោះស្រាយវិសមភាពអាកាសធាតុ (Addressing climate ineq uity) ៣.សមភាពតាមរយៈហិរញ្ញវត្ថុ(Equity through finance) ៤.ការបន្ថយការឧបត្ថម្ភធនក្នុងវិស័យឥន្ធនៈហ្វូស៊ីល (Letting subsidies subside) និង ៥.ការវិនិយោគថ្នាក់ជាតិលើថាមពលកកើតឡើងវិញ (National investment in renewable)។
សភា គឺជាផ្នែកនៃដំណោះស្រាយសមាជិកសភាគឺជាតួអង្គដ៏សំខាន់ នៅក្នុងសកម្មភាពអាកាសធាតុ។ នីតិកម្ម គឺជាយន្តការដ៏សំខាន់ មួយដើម្បីជំរុញសកម្មភាពបម្រែបម្រួលអាកាសធាតុថ្នាក់ជាតិ ដូច្នេះការគាំទ្រនិងការដឹកនាំរបស់សភា មាន តួនាទីសំខាន់ណាស់ លើបញ្ហាបម្រែបម្រួលអាកាសធាតុ។ យុទ្ធនាការរបស់សហភាពអន្តរសភាសម្រាប់ភពផែនដី (The IPU’s Parliament for Planet) គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ ទស្សនាទាននៃយុទ្ធនាការនេះ មានលក្ខណៈសាមញ្ញ។ សកម្មភាពអាកាសធាតុ គឺចាប់ផ្តើមពីក្រុមគ្រួសារនីមួយៗ។ សភានិងសមាជិកសភា មានលទ្ធភាពរួចស្រេចទៅហើយ ក្នុងការចាត់វិធានការដើម្បីការបន្ថយដានកាបូន(carbon footprint)ក្នុងប្រទេសរបស់ខ្លួន ដូចជាតាមយរៈការធ្វើច្បាប់ ការផ្តល់ថវិកា និងការត្រួតពិនិត្យលើសកម្ម ភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។
ដើម្បីជួយសមាជិកសភាលើការងារបម្រែបម្រួលអាកាសធាតុ សហភាពអន្តរសភាបានផ្សាយនូវ ឯកសារមួយស្តីពីសកម្មភាពចំនួន១០ សម្រាប់ធ្វើសភាមានលក្ខណៈបៃតងជាងមុន(The 10 Actions for Greener Parliament) ដើម្បីឱ្យសមាជិកសភាយកទៅពិចារណា លើការងារជំរុញវប្បធម៌នៃការផ្លាស់ប្តូរ ប្រកបដោយចីរភាព។
តាមរយៈការជំរុញការអនុវត្តតាមខ្លឹមសារណែនាំនានារបស់សហភាពអន្តរសភា សមាជិកសភានឹងក្លាយជាអ្នកដែលមានឥទ្ធិពលកម្រិតពិភពលោក លើផ្នែកបម្រែបម្រួលអាកាធាតុ។ មានសភានៃប្រទេសជាច្រើន ដែលកំពុងអនុវត្តតាមការណែនាំខាងលើ ដែលក្នុងនោះរួម សាធារណរដ្ឋសីស្ហែល (Seychelles) ផងដែរ។ សមាជិកសភាសាធារណរដ្ឋសីស្ហែល បាននិងកំពុងទាញយកអត្ថប្រយោជន៍ពេញលេញ ពីឯកសារណែនាំនានា របស់សហភាពអន្តរសភា ពាក់ព័ន្ធនឹងសកម្មភាពអាកាសធាតុ។ សមាជិកសភាប្រទេសសីស្ហែល បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដើម្បីបង្កើតគណៈកម្មាធិការជាតិកោះបម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង និងកសិកម្ម (The Committee on Climate Change Islands, Blue Economy and Agriculture) ថ្មីមួយ។ សភាប្រទេសសីស្ហែល បានចាប់ផ្តើមធ្វើការងារនេះពីសកម្មភាពតូចមួយដោយអនុម័តនិងការពារនូវដីលេចទឹកនៅជុំវិញប្រទេសរបស់ខ្លួន។ បច្ចុប្បន្ននេះ រដ្ឋសភាជាតិសាធារណរដ្ឋ សីស្ហែល កំពុងអនុវត្តនូវការសន្យារបស់ខ្លួននៅក្នុងសន្និសិទ្ធលើកទី២៦ ស្តីពីបម្រែបម្រួលអាកាសធាតុ ក្នុងរដ្ឋGlasgow ស្កុតឡែន…៕
http://ព័ត៌មានពីសហភាពអន្តរសភា ២០-០៤-២៣- តូនី ប្រែសម្រួលពី៖https://www.ipu.org/news/news-in-brief/2023-04/ipccs-6th-world-warning-what-does-it-mean-parliamentarians