រូបភាពទីស្នាក់ការកណ្តាលសភាអឺរ៉ុប ក្នុងទីក្រុងស្រា្តសបួរ ប្រទេសប្រទេសបារាំង
សមាជិកសភាអឺរ៉ុបមួយចំនួន កាលពីថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់បណ្តា រដ្ឋជាសមាជិកសហភាពអឺរ៉ុបឱ្យបង្កើតនូវគោលនយោបាយស្វ័យភាពមួយ ឆ្ពោះទៅរកសាធាណរដ្ឋប្រជាមានិតចិន ដោយឯករាជ្យចេញពីសហរដ្ឋអាម៉េរិក និងស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
សភាអឺរ៉ុប នៅពុធនោះបានបើកសម័យប្រជុំសភាពេញអង្គនៅក្នុងទីក្រុងស្ត្រាសបួរ នៃសាធារណរដ្ឋបារាំងក្រោមរបៀបវារៈស្តីពី “ភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្អិតរមួតសម្រាប់ចំណងទាក់ទងសហភាពអឺរ៉ុប-ចិន”។ របៀបវារៈខាងលើនេះបានកើតមានឡើង បន្ទាប់ពីមេដឹកនាំអឺរ៉ុបខ្លះ រួមមាន លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក-ស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនក្នុង ពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។
“ក្រោយបញ្ចប់ទស្សនកិច្ចនៅចិន លោក Macron បានប្រកាសថា អឺរ៉ុបត្រូវការស្វ័យភាពជាយុទ្ធ សាស្រ្ត ហើយមិនគួរធ្វើជាប្រទេសចំណុះសហរដ្ឋអាម៉េរិកនោះទេ។ ខ្ញុំមិនមានទំនោរយល់ព្រមទៅនឹងសម្តី របស់លោក Macronនោះទេ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំគិតថា លោក Macron និយាយត្រូវព្រោះថា គោលនយោបាយអឺរ៉ុបបច្ចុប្បន្នគ្មានន័យខ្លឹមសារ ហើយកំពុងតែបំផ្លាញអឺរ៉ុប”។ លោក Milan Uhrik សមាជិកសភាអឺរ៉ុប (មិនស្ថិតក្នុងក្រុមនយោបាយណាមួយ) មកពីប្រទេសស្លូវ៉ាគីបានថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាដេញដោលសភា។ លោក Uhrik ថ្លែងសំដៅដល់សម្តីរបស់លោក Macron ដែលសម្ភាសដោយអ្នកសារព័ត៌មានថា អឺរ៉ុបបានបង្កើនការពឹងផ្អែករបស់ខ្លួនពីសហរដ្ឋអាម៉េរិកសម្រាប់អាវុធ និងថាមពល ប៉ុន្តែពេលនេះយើងត្រូវតែផ្តោតលើការលើកកម្ពស់ឧស្សាហកម្មការពារជាតិរបស់យើងផ្ទាល់។ យើងត្រូវតែកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាម៉េរិក ហើយស្វ័យភាពជាយុទ្ធសាស្រ្តត្រូវតែប្រយុទ្ធដើម្បីអឺរ៉ុប។
មានអ្នកខ្លះកំពុងតែជំរុញយើងឱ្យប្រឈមមុខជាមួយចិន ព្រោះតែសហរដ្ឋអាម៉េរិកមើលឃើញថា ចិនគឺជាការគំរាមកំហែងមួយដល់ការត្រួតត្រាពិភពលោករបស់ខ្លួន។ សហភាពអឺរ៉ុបត្រូវតែជាតួអង្គឯករាជ្យមួយក្នុងការអភិវឌ្ឍដោយបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល ហើយជាមួយនឹងការប្តេជ្ញាចិត្តមួយនេះ ដើម្បីស្វ័យភាពរបស់សហភាពអឺរ៉ុប ក្នុងគោលនយោបាយអន្តរជាតិ ដែលមានភាពចាំបាច់ក្នុងការស្តាប្រក្រតីភាពរបស់ខ្លួននៃចំណងទាក់ទងជាមួយចិន៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.cgtn.com/news/2023-04-19/MEPs-call-for-autonomous-cooperative-EU-approach-to-China-1j7LFw0A2hW/index.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម