ព្រឹទ្ធសភានៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតមូលនិធិបណ្ណាល័យរដ្ឋសភា ក៏ដូចជាការអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ផ្សេងទៀត រួមមាន៖ សេចក្តីព្រាងច្បាប់ឆ្នាំ២០២២ក្រុមប្រឹក្សានីហ្សេរីយ៉ាសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍ; សេចក្តីព្រាងស្តីពីការបង្កើតក្រុមប្រឹក្សាចុះឈ្មោះអ្នកបច្ចេកទេសសុខភាពសត្វ និងបច្ចេកវិជ្ជាចិញ្ចឹមសត្វ ឆ្នាំ២០២២; និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រសហព័ន្ធ Billiri រដ្ឋ Gombe ឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់ទាំងបួនត្រូវបានស្នើដោយ លោក Yahaya Abdullahi ប្រធានក្រុមសមាជិកព្រឹទ្ធសភាសំឡេងភាគច្រើន។
លោក Abdullahi សមាជិកព្រឹទ្ធសភាក្នុងបទបង្ហាញរបស់គាត់បាននិយាយថាមូលនិធិបណ្ណាល័យរដ្ឋសភា នឹងជួយសម្រួលដល់ការស្រាវជ្រាវ និងការផ្តល់សមត្ថភាពបណ្ណាល័យដល់សមាជិកសភា និងមន្ត្រីនៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់ទាំង៣ បានពិនិត្យពិភាក្សាលើកទី២ កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។
សេចក្តីព្រាងច្បាប់ការបង្កើតវិទ្យាស្ថាន និង សាកលវិទ្យាល័យសហព័ន្ធវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងព្យាបាលជំងឺកោសិកា។
គណៈកម្មាធិការពាក់ព័ន្ធទាំងអស់ត្រូវបានផ្តល់រយៈពេលចំនួន៤សប្តាហ៍ ដើម្បីរាយការណ៍ត្រឡប់ទៅសម័យប្រជុំពេញអង្គ៕
https://theeagleonline.com.ng/senate-passes-bill-to-establish-national-assembly-library-trust-three-others/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម