រូបភាពនៃការបោសសំអាតព្រៃឈើក្រោមរូបភាពអភិវឌ្ឍដាំដូងប្រេង នៅប្រទេសឥណ្ឌូនេស៊ី
សភាអឺរ៉ុបបានអនុម័តនូវច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើដ៏សំខាន់មួយ កាលពីថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ដែលច្បាប់នេះនឹងហាមឃាត់ការនាំចូលក្នុងសហភាពអឺរ៉ុបនូវ កាហ្វេ សាច់គោ សណ្តែកសៀង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ប្រសិនបើទំនិញទាំងនោះ មានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លិច បំផ្លាញព្រៃឈើក្នុងពិភពលោក។ ច្បាប់ខាងលើនឹងតម្រូវឱ្យក្រុមហ៊ុនទាំងឡាយដែលលក់ទំនិញចូលមក ក្នុងសហភាពអឺរ៉ុប ត្រូវប្រកាសពីការយកចិត្តទុកដាក់ និងព័ត៌មានដែលអាចពិនិត្យផ្ទៀងផ្ទាត់បានថា ទំនិញ របស់ពួកគេមិនបានដាំដុះលើដីដែលបានកាប់បំផ្លាញព្រៃឈើ ក្រោយឆ្នាំ២០២០នោះទេ បើមិនដូច្នោះ ទេនឹងប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ។
ច្បាប់នេះនៅត្រូវការការអនុម័តជាផ្លូវការពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលជានីតិវិធី មួយដែលជាធម្មតាត្រូវឆ្លងកាត់ការឯកភាពគ្នាជាមុន នៅមុនពេលដែលច្បាប់នេះចូលជាធរមាន។ ក្រុមហ៊ុន ធំៗមានពេល១៨ខែ ដើម្បីអនុលោមភាព និងក្រុមហ៊ុនតូចៗ មានពេល ២៤ខែ…៕
https://www.zawya.com/en/world/uk-and-europe/eu-parliament-approves-law-banning-imports-of-deforestation-linked-goods-vtuj9wq9
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម