វិបត្តិនយោបាយនៅប្រទេសកូវ៉ែតកាន់តែធ្ងន់ធ្ងរដោយសារការរំលាយសភា
រដ្ឋធានីតេហេរ៉ង់ (សារព័ត៌មាន Tasnim)៖ កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋនៃរដ្ឋកូវ៉ែត (Kuwait’s emir) បានប្រកាសរំលាយសភា ហើយអំពាវនាវឱ្យមានការបោះឆ្នោតសកលថ្មីមួយ ដែលបរិបទនេះ បានបង្កឱ្យមានវិបត្តិនយោបាយ រវាងសភា និងអំណាចនីតិប្រតិបត្តិ និងធ្វើឱ្យកំណែទម្រង់នានាត្រូវជាប់គាំង។ រដ្ឋអារ៉ាប់នៅឈូងសមុទ្រពែកមួយនេះ មិនត្រឹមតែមានរដ្ឋាភិបាលជាប់ឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជារដ្ឋឥស្លាមមួយដែលផលិតប្រេងឆៅធំជាងគេក្នុងពិភពលោកផងដែរ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋកូវ៉ែត ដែលមានអាណត្តិ ៣ ឆ្នាំ នេះ ត្រូវបានប្រកាសបង្កើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលចាស់បានបញ្ចប់ នីតិកាលក្នុងខែមករា ឆ្នាំ២០២៣ រយៈពេល ៣ ខែ គត់ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ រដ្ឋកូវ៉ែត បានប្រកាន់យកប្រព័ន្ធសភាមួយថ្នាក់ចាប់តាំងពីឆ្នាំ១៩៦២ មក ប៉ុន្តែ វិបត្តិនយោបាយបានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យរដ្ឋនេះជាប់គាំងនយោបាយ។
រដ្ឋកូវ៉ែតនេះ បានជួបការជាប់គាំងនយោបាយអូសបន្លាយពេលយូរ រវាងសមាជិកសភាជាប់ឆ្នោត និងសមាជិកគណៈរដ្ឋមន្ត្រី តែងតាំងដោយគ្រួសាររបស់លោក Al-Sabah ដែលកំពុងក្តាប់អំណាចយ៉ាងណែនក្នុងជីវិតនយោបាយ។ កាលពីខែមីនា ឆ្នាំ២០២៣ តុលាការធម្មនុញ្ញ បានបដិសេធលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានរៀបចំឡើងនៅក្នុងឆ្នាំ២០២២ ដែលគណបក្សប្រឆាំងឈ្នះអាសនៈភាគច្រើនក្នុងសភា ហើយបានសម្រេចទទួលយកសភាចាស់ជំនួសវិញ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៩-០៤-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.tasnimnews.com/en/news/2023/04/18/2881944/kuwait-crisis-deepens-as-parliament-dissolved
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម