លោក Manfred Weber ប្រធានគណបក្សប្រជាជនអឺរ៉ុប(EPP)
លោក Manfred Weber មេដឹកនាំគណបក្សប្រជាជនអឺរ៉ុប(EPP) ដែលជាគណបក្សដ៏ធំជាងគេនៅ ក្នុងសភាអឺរ៉ុបបានថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild ថា សហភាពអឺរ៉ុបចូលចិត្តធ្វើជាមិនដឹងមិនឮសញ្ញា នៃវិបត្តិទេសន្តរប្រវេសន៍ថ្មីមួយ ដែលកំពុងតែជិតកើតមានឡើង។ “សហភាពអឺរ៉ុបកំពុងដេកមមើមមាយ ក្នុងវិបត្តិទេសន្តរប្រវេសន៍ថ្មីមួយ បើទោះបីជាសម្ពាធនៃទេសន្តរប្រវេសន៍កំពុងមានកំណើនយ៉ាងឆាប់រហ័ស ត្រូវបានគេមើលឃើញក៏ដោយ”។
ប្រភពសារព័ត៌មានដកស្រង់ពីឯកសារផ្ទៃក្នុងរបស់គណៈកម្មការអឺរ៉ុបបានរាយការណ៍ថា ការហូរចូល យ៉ាងគំហុកនៃជនភៀសខ្លួននៅទូទាំងសមុទ្រមេឌីទែរ៉ាណេបានកើនឡើងដល់ ៣០០% នៅក្នុងត្រីមាស ទី១ ឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ លោកWeber បានថ្លែងបន្តថា “សហភាពអឺរ៉ុបត្រូវតែ ចរចាជាបន្ទាន់នូវកិច្ចព្រមព្រៀងស្តីពីទេសន្តរប្រវេសន៍ជាមួយទុយនីស៊ី។ ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងជា មួយតួកគី ក្រុមរត់ពន្ធមនុស្សក៏ ត្រូវបញ្ឈប់សកម្មភាពរួមគ្នា”។ សហភាពអឺរ៉ុបមិនត្រូវទុកឱ្យអ៊ីតាលីទទួល រ៉ាប់រងតែម្នាក់ឯងនោះឡើយ។ គណបក្សប្រជាជនអឺរ៉ុប(EPP) គ្រោងនឹងដាក់ស្នើកិច្ចពិភាក្សាដេញដោល ស្តីពីបញ្ហានេះនៅក្នុងសភាអឺរ៉ុប…៕
https://www.urdupoint.com/en/world/leader-of-largest-party-in-eu-parliament-warn-1678219.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម