ជំនួបពិភាក្សាការងាររវាងប្រធានសភាជាន់ខ្ពស់រុស្ស៊ី និងប្រធានសភាបេឡារុស
លោកស្រី Natalya Kochanova ប្រធានសភានៃសាធារណរដ្ឋបេឡារុសបានជួបពិភាក្សាការងារ ជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី) និង ជាប្រធានសន្និបាតអន្តរសភានៃប្រជាជាតិជាសមាជិកអង្គការ Commonwealth នៃបណ្តារដ្ឋឯករាជ្យ (CIS-IPA) នៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃសម័យប្រជុំនិទាឃរដូវ របស់សនិ្នបាតអន្តរសភា CIS-IPA ។ ភាគីទាំងពីរបានពិភាក្សាគ្នាពីការអភិវឌ្ឍចំណងទាក់ទងអន្តរសភា រវាងបេឡារុស និងរុស្ស៊ី និងសង្កត់ធ្ងន់ពីការពង្រឹងទំនាក់ទំនងដោយផ្ទាល់។
លោកស្រី Natalya និងលោកស្រី Valentina បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនាពេលថ្មីៗនេះរបស់ឧត្តម ក្រុមប្រឹក្សារដ្ឋសហភាព (រុស្ស៊ី-បេឡារុស) បានផ្តល់នូវកម្លាំងជំរុញថ្មីមួយចំពោះកិច្ចសហប្រតិបត្តិការ សភា។ ក្នុងសុន្ទរកថារបស់លោក Aleksandr Lukashenko ប្រធានាធិបតីបេឡរុស និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានកំណត់យ៉ាងច្បាស់ពីភ្នាក់ងារសំខាន់ៗនៃការអភិវឌ្ឍចំណងទាក់ទងទ្វេភាគី។ លោកស្រីប្រធានាសភាទាំងពីរ បានពិភាក្សាលំអិតពីការត្រៀមរៀបចំសម្រាប់វេទិកាតំបន់រុស្ស៊ី និងបេឡា រុសលើកទី១០ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុង Ufa ប្រទេសរុស្ស៊ី នារដូវក្តៅខាងមុខ…៕
https://eng.belta.by/politics/view/belarus-russia-interparliamentary-relations-discussed-158102-2023/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម