លោក Rishi Sunak នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងលោកស្រី Akshata Murthy ជាភរិយា
រាជធានីឡុងដ៏៖ កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ សភាចក្រភពអង់គ្លេសបានឱ្យដឹងថា គណៈកម្មការឃ្លាំមើលបទដ្ឋានរបស់ខ្លួន បានបើកការស៊ើបអង្កេតលើការប្រកាសផលប្រយោជន៍របស់ លោក Rishi Sunak នាយករដ្ឋមន្រ្តី និងជាសមាជិកសភាចក្រភពអង់គ្លេស។ ការស៊ើបអង្កេតលើលោក Rishi Sunak បានបើកធ្វើឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣…ពាក់ព័ន្ធនឹងការប្រកាសពីផល ប្រយោជន៍ដែលលោកទទួលបាន។
គួរបញ្ជាក់ផងដែរថា សមាជិកសភាទាំងអស់នៅក្នុងចក្រភពអង់គ្លេស តម្រូវឱ្យប្រកាសរាល់អំណោយ វិភាគទាន ប្រទានកម្ម ឬប្រាក់បរិច្ចាគដែលពួកគេទទួលបាននៅក្នុងការចុះបញ្ជីឈ្មោះពិសេសណាមួយ។ យោងតាមសារព័ត៌មានចក្រភពអង់គ្លេស BBC ការស៊ើបអង្កេតខាងលើ គឺជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ថែទាំទារកមួយ ដែលលោកស្រី Akshata Murthy ជាភរិយារបស់លោកនាយករដ្ឋមន្រ្តី Rishi Sunak មានភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយនោះ…៕
https://www.urdupoint.com/en/world/sunak-to-face-declaration-of-interest-inquiry-1677925.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម