logo logo
banner1
ស្លូវ៉ាគី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែន អាចនឹងប្តូររដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភាខែកញ្ញា ឆ្នាំ២០២៣
 

 រូបទង់ជាតិសាធារណរដ្ឋស្លូវ៉ាគី និងទង់សហភាពអឺរ៉ុប

រដ្ឋាភិបាលនិយមកណ្តាល-ស្តាំបច្ចុប្បន្នរបស់សាធារណរដ្ឋស្លូវ៉ាគី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃការឈ្លានពានរបស់​សហព័ន្ធរុស្ស៊ី​មកលើអ៊ុយក្រែន ថ្មីៗនេះបានបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន។ ប៉ុន្តែយ៉ាងណាក៏ដោយសម្ព័ន្ធភាពមួយនេះអាចនឹង​ប្រែប្រួលក្រោយ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកសភាខែកញ្ញា ឆ្នាំ២០២៣។

គណបក្សនិយមកណ្តាល-ស្តាំកាន់អំណាចបច្ចុប្បន្ន Demokrati (EPP)ដឹកនាំដោយលោក Eduard Heger  នាយករដ្ឋមន្រ្តី  និងជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប ទទួលបាន​សំឡេងប្រមាណជា ៤%ប៉ុណ្ណោះ ក្នុងមធ្យមភាគនៃការស្ទង់មតិមួយរបស់ Europe Elects ។ លោក Heger បានចាកចេញពីគណបក្ស OĽaNO និងបានចូល​គណបក្ស Demokrati។ គណបក្សដៃគូចម្រុះដទៃទៀត ក៏ទទួលបានការគាំទ្រមិនប្រសើរ ជាងនេះច្រើនដែរ ក្នុងនោះ គណបក្សស្តាំនិយម Sme Rodina ទទួលបានសំឡេង ៧.៧% (ឆ្នាំ២០២០ ៖ ៨.២%) គណបក្សកណ្តាល-ស្តាំ OĽaNO ទទួលបាន ៥%(ឆ្នាំ២០២០៖ ២៥%) គណបក្សនិយម កណ្តាល-ស្តាំ Za ľudí ទទួលបាន ២.២% (ឆ្នាំ២០២០៖ ៥.៨%)។ កម្រិតអប្បបរមា ដើម្បីអាចចូលសភាបាន គឺ ៥% សម្រាប់គណបក្សតែមួយ ៧% សម្រាប់គណ​បក្ស២ ឬ៣បញ្ជីឈ្មោះរួមគ្នា និង ១០% សម្រាប់គណបក្ស​លើស​ពី៤ បញ្ជីឈ្មោះរួមគ្នា។

គណបក្ស Smer-SD ទទួលបានសំឡេង ១៦.៩% (ឆ្នាំ២០២០៖១៨.៣%) ក្លាយជាគណបក្សដែលទទួលបានសំឡេងគាំទ្រខ្លាំងបំផុតនៅក្នុងប្រទេស។ គណបក្ស Hlas ដែលត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០២០ ទទួលបាន១៥.៩%។ គណបក្សស្តាំនិយមជ្រុល REPUBLIKA ទទួលសំឡេង ៧.៦% (ឆ្នាំ២០២០៖ ៨%) គណបក្សអភិរក្សជាតិ SNS ទទួលបាន៣.៦%(ឆ្នាំ២០២០៖ ៣.៣%)។  គណបក្ស ​Smer-SD, Hlas, REPUBLIKA និងគណបក្ស SNS ទទួលបានការគាំទ្រក្នុងការធ្វើ​ប្រជាមតិបោះឆ្នោតមុនកាលកំណត់កាលពីដើមឆ្នាំ២០២៣នេះ    សុទ្ធតែអាចទម្លាក់រដ្ឋាភិបាលបច្ចុប្បន្នបាន។

គណបក្សដែលមាននិន្នាការសេរីនិយម ដែលជាគណបក្សប្រឆាំង គឺគណបក្សចម្រើនជាតិដែលបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាឆ្នាំ២០២០ អាចនឹង​ទទួលបានសំឡេង ១២%។ គណបក្សប្រជាធិបតេយ្យគ្រឹស្តសាសនិក ក៏អាចនឹងទទួលបាន ៦.២%។ ជាមួយនឹងតួលេខទាំងអស់ខាងលើនេះ គណបក្ស Smer-SD, Hlas និងគណបក្ស REPUBLIKA នឹងទទួលបានសំឡេងភាគច្រើនតែ១     អាសនៈប៉ុណ្ណោះ គឺនឹងទទួលបាន ៧៦អាសនៈនៃ១៥០អាសនៈ នៅក្នុងសភាស្លូវ៉ាគី៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euractiv.com/section/politics/news/important-ukraine-ally-slovakia-might-switch-government-in-september/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`