សភាខេត្ត Quebec ប្រទេសកាណាដាកំពុងតែអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធពន្លឿននីតិវិធី ក្នុងការទទួលយក ប្រជាពលរដ្ឋអ៊ុយក្រែន ដែលកំពុងរត់ភៀសខ្លួនចេញពីការចូលលុកលុយរបស់កងកម្លាំងយោធាសហព័ន្ធរុស្ស៊ី មកជ្រកកោននៅក្នុងខេត្ត Quebec។ ញត្តិមួយដែលត្រូវបានអនុម័តដោយសមាជិកសភាគ្រប់គណបក្ស នយោបាយ បានចូលជាធរមានកាលពីរសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។ សារព័ត៌មាននានា បានរាយការណ៍ថា ប្រជាពលរដ្ឋអ៊ុយក្រែនដែលកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសកាណាដាបានប្រឈម នឹងការលំបាក និងនីតិវិធីស្មុគស្មាញ។ ញត្តិនេះត្រូវបានដាក់ស្នើដោយលោក François Legault នាយក រដ្ឋមន្ត្រីកាណាដា ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុង Ottawa បង្កលក្ខណៈងាយស្រួលដល់ជនភៀស ខ្លួនអ៊ុយក្រែនដែលកំពុងរត់ភៀសខ្លួនចូលក្នុងប្រទេសកាណាដា និងពន្លឿននីតិវិធី៕
https://montreal.ctvnews.ca/quebec-s-national-assembly-asks-ottawa-to-act-faster-in-welcoming-ukrainian-refugees-1.5820795
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម