លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក
កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ លោក Kevin McCarthy ប្រធានសភាតំណាងសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា សភាតំណាងនឹងបោះឆ្នោតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ លើសេចក្តីព្រាង ច្បាប់មួយដើម្បីដកបំណុលទល់ពិដានរបស់ប្រទេសអាមេរិក។
លោក McCarthy បានរិះគន់លើលោកប្រធានាធិបតី Joe Biden ចំពោះការបដិសេធមិនចរចាលើបញ្ហា ជុំវិញការពង្រីកដែនកំណត់បំណុល ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯផ្សារហ៊ុនក្នុងទីក្រុងញូវយ៉ក។ លោក McCarth បានថ្លែងថា “នេះមិនមែនជាការបំផ្លើសឡើយ ដែលថាបំណុលអាមេរិកនៅពេលនេះជាគ្រាប់ បែកពេលវេលាដែលនឹងបំផ្ទុះ ហើយទាមទារឱ្យយើងចាត់វិធាន ការប្រកបដោយការទទួលខុសត្រូវ។ ប៉ុន្តែ យើងមិនទាន់ឃើញលោកប្រធានាធិបតី Biden មានប្រតិកម្មចំពោះបញ្ហានេះទេ។ គាត់មិនបានធ្វើអ្វីសោះ”។ លោក McCarthy កាលពីចុងខែមីនា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សេតវិមានជំរុញឱ្យលោក Biden ចាប់ផ្តើមការចរចាលើបញ្ហាបំណុលទល់ពិដានរបស់ប្រទេស។ លោក McCarthy និងលោក Biden អាចអង្គុយចុះកាលពីពីរខែមុនដើម្បីពិភាក្សាអំពីដំណោះស្រាយលើបញ្ហាបំណុលទល់ពិដាននេះ ប៉ុន្តែលោក McCarthy បានចោទថាក្រុមរបស់លោកប្រធានាធិបតី បានអវត្តមានចាប់តាំងពីពេលនោះមក។ លោក McCarthy បានចោទប្រកាន់លោក Biden ថា “បាត់ខ្លួនទាំងស្រុងក្នុងសកម្មភាពនេះ”។
លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានជំរុញម្តង ហើយម្តងទៀតដល់សភាឱ្យផ្អាក ឬរឹតបន្តឹងបំណុលដើម្បីជៀសវាងការខកខានរបស់រដ្ឋាភិបាលក្នុងការបំពេញការតព្វកិច្ច។ សហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក បានឈានដល់កម្រិតបំណុលខ្ពស់បំផុតកាលពីថ្ងៃទី ១៩ ខែមករា។ លោកស្រី Yellen បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមប្រើប្រាស់ “វិធានការមិនធម្មតា” ដើម្បីជៀសវាងការខកខាន។ សហរដ្ឋអាមេរិកមិន ដែលបានលុបចោលបំណុលរបស់ខ្លួនទេ ខណៈកម្រិតបំណុលត្រូវបានដំឡើងចំនួន ២២ដង នៅចន្លោះឆ្នាំ ១៩៩៧ និងឆ្នាំ២០២២ ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ១៨-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.aa.com.tr/en/americas/us-house-to-vote-on-bill-to-lift-debt-ceiling-in-coming-weeks-says-speaker/2874960
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម