គណបក្ស Morena បាននឹងកំពុងតស៊ូមតិសម្រាប់ការកែប្រែច្បាប់រុករករ៉ែរបស់ប្រទេស
កាលពីថ្ងៃចន្ទ ទី ១៧ ខែមេសា ឆ្នាំ២០២៣ សភាជាន់ទាបនៃប្រទេសម៉ិកស៊ិក បានចាប់ផ្តើមការពិភាក្សាលើ សំណើវិសោធនកម្មច្បាប់រុករករ៉ែរបស់ប្រទេស បន្ទាប់ពីមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។ សេចក្តីស្នើច្បាប់ថ្មីនេះនឹង រួមបញ្ចូលការបន្ថយរយៈពេលសម្បទានពី ៥០ឆ្នាំ មកត្រឹម ១៥ឆ្នាំ ការរឹតបន្តឹងច្បាប់សម្រាប់ការ ប្រើប្រាស់ទឹក តម្រូវការសម្រាប់អ្នករុករករ៉ែក្នុងការផ្តល់ប្រាក់ចំណេញយ៉ាងហោចណាស់ ១០% ដល់សហគមន៍ និងការបង្ហាញពី ផលប៉ះពាល់នៃប្រតិបត្តិការរបស់ពួកគេ។ គណៈកម្មការបរិស្ថាន និងធនធានធម្មជាតិ បានបញ្ជូនសេចក្តីស្នើនេះទៅ កាន់សភាកាលពីថ្ងៃចន្ទ ទី១៧ ខែមេសា តាមតម្រូវការរបស់គណៈកម្មការថាមពល និង ពាណិជ្ជកម្ម និងការ ប្រកួតប្រជែង ដើម្បីធ្វើការពិភាក្សាបន្ត។ កំណែទម្រង់ត្រូវបានស្នើឡើងដំបូងកាលពីថ្ងៃទី ២៨ ខែមីនា ប៉ុន្តែត្រូវ បានជួបភ្លាមៗជាមួយនឹងការរិះគន់ពីថ្នាក់ដឹកនាំឧស្សាហកម្ម។ លោក Jaime Gutierrez ប្រធានសមាគមការជីក យករ៉ែ Camimex បានរិះគន់ការផ្លាស់ប្តូរនេះថា “មិនអាចទៅរួចទាំងស្រុង” និង “បង្ហាញ ពីការខ្វះការយល់ដឹងពេញ លេញអំពីឧស្សាហកម្មនេះ”….៕
https://www.mining-technology.com/news/mexican-parliament-begins-discussion-law-overhaul/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម